ប៉ាៗសង្ហា ដូច្នេះមិនចម្លែកទេកូនប្រុស Sam Yuranunt ឲ្យស្រីៗឃើញហើយបាក់ស្រិបៗ

ថៃ៖ ចូលប្រឡូកនៅក្នុងរង្វង់សិល្បៈជាយូរមកហើយ តែតារាសម្ដែងប្រុស លោក​ Sam Yuranunt នៅតែរក្សាបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹង ពីបណ្ដាទស្សនិកជនជាច្រើន ទាំងទេពកោសល្យសម្ដែង ព្រមទាំងមុខមាត់ដ៏ស្រស់សង្ហា និងនៅតែមានភាពវ័យក្មេង ផងដែរ។ ដោយឡែក ថ្មីៗនេះ មិនត្រឹមតែធ្វើឲ្យហ្វេនៗទាំងនោះ ចាប់អារម្មណ៍ពីរូបសម្រស់ស្រស់សង្ហារបស់លោក តែម៉្យាងនោះទេ តែលោក ក៏បានបង្ហាញពីភាពភ្ញាក់ផ្អើលមួយ ដោយបានបង្ហោះរូបភាព កូនប្រុសរបស់ខ្លួន ដែលបានធំធាត់ឡើងយ៉ាងល្អ ថែមទាំងមុខមាត់ ​​ពណ៌សម្បុរ យ៉ាងទាក់ទាញ ជាពិសេស ក៏មានទម្រង់មុខមាត់ដូចជា ប៉ាៗបេះបិទ ក្នុងពេលដែលទទួលបានភាពស្រស់សង្ហា មិនចាញ់គ្នានោះទេ។ តាមរយៈរូបភាព ដែលបានបង្ហោះនេះ បានធ្វើឱ្យបណ្ដាអ្នកគាំទ្រ មានការតាមដាន ព្រមទាំងបានសរសើរមិនដាច់ពីមាត់ ក្រោយពីបានឃើញ រូបសម្បត្តិដ៏ទាក់ទាញ និងមានមន្តស្នេហ៍ របស់កូនប្រុស លោក​ Sam Yuranunt ស្ទើរតែធ្វើឲ្យតារាល្មមៗសុំខ្មាស៕ សូមទស្សនារូបភាពខាងក្រោម៖ 
Sam Yuranunt
Sam Yuranunt
Sam Yuranunt និង កូនប្រុស
កូនប្រុស របស់ Sam Yuranunt
កូនប្រុស របស់ Sam Yuranunt
កូនប្រុស របស់ Sam Yuranunt
កូនប្រុស របស់ Sam Yuranunt