គិតត្រឹមសប្ដាហ៍ទី៥នេះ Top Scorers នៅលីគអ៊ីតាលី មិនមែន Martinez ឬ Lukaku ទេ តែជាម្នាក់នេះ

  • ព្រហស្បតិ៍ ២៩ តុលា, ២០២០ ១៥:៥១
អ៊ីតាលី៖ ការប្រកួតក្របខណ្ឌ Serie A រដូវកាល ២០២០/២១ បាឈានដល់សប្ដាហ៍ទី៥ ហើយ។ ក្នុងនោះដែរក្រុមកំពុងគ្រងកំពូលតារាង ហើយមិនទាន់ស្គាល់ពាក្យថាចាញ់នោះគឺក្រុម AC Milan មាន១៣ពិន្ទុក្នុងដៃ ពោល៥ប្រកួតកន្លងទៅ ឈ្នះ៤ដង និង ស្មើ១ដង តាមពីក្រោយយ៉ាងប្រកៀកប្រកិតដោយក្រុមលេខ២ Napoli និង ក្រុមលេខ៣ Sassuolo ដែលមាន១១ពិន្ទុដូចគ្នា។ដោយឡែកបើក្រឡេកទៅមើលកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៥នេះ ក៏ជាកីឡាកររបស់ក្រុម​ AC Milan ផងដែរ តួយ៉ាង៖
  • ចំណាត់ថ្នាក់លេខ១ គឺខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic (ក្រុម AC Milan) រកបាន៦គ្រាប់
  •   ចំណាត់ថ្នាក់លេខ២ គឺខ្សែប្រយុទ្ធ Francesco Caputo (ក្រុម Sassuolo) រកបាន៥គ្រាប់ ស្មើគ្នាជាមួយកីឡាករ Andrea Belotti (ក្រុម Torino) និង Romelu Lukaku (ក្រុម​ Inter Milan)  
  • ចំណាត់ថ្នាក់លេខ៣ គឺខ្សែប្រយុទ្ធ Alejandro Gómez (ក្រុម Atalanta) រកបាន៤គ្រាប់ ស្មើគ្នាជាមួយកីឡាករ Gaetano Castrovilli (ក្រុម Fiorentina), Hirving Lozano (ក្រុម Napoli), Fabio Quagliarella (ក្រុម Sampdoria), Giovanni Simeone (ក្រុម Cagliari) និង Jordan Veretout (ក្រុម Roma)
  • ចំណាត់ថ្នាក់លេខ៤ គឺខ្សែប្រយុទ្ធ Cristiano Ronaldo (ក្រុម Juventus) រកបាន៣គ្រាប់ ស្មើគ្នាជាមួយកីឡាករ João Pedro (ក្រុម Cagliari), Roberto Soriano (ក្រុម Bologna), Domenico Berardi (ក្រុម Sassuolo), Gianluca Caprari (ក្រុម Benevento), Filip Djuricic (ក្រុម Sassuolo), Andrej Galabinov (ក្រុម Spezia), Edin Dzeko (ក្រុម​ Roma) និង Lautaro Martínez (ក្រុម Inter Milan)
  • ចំណាត់ថ្នាក់លេខ៥ គឺខ្សែប្រយុទ្ធ Rafael Leão (ក្រុម AC Milan) រកបាន២គ្រាប់ ស្មើគ្នាជាមួយកីឡាករ Dries Mertens (ក្រុម Napoli), Matteo Politano (ក្រុម Napoli), Gianluca Lapadula (ក្រុម Benevento), Duván Zapata (ក្រុម Atalanta) និង Luis Muriel (ក្រុម Atalanta)