ឧបទ្ទវហេតុធ្លាក់យន្តហោះចម្បាំងតៃវ៉ាន់ បណ្តាលឱ្យពីឡុតម្នាក់ស្លាប់

  • ព្រហស្បតិ៍ ២៩ តុលា, ២០២០ ១៦:១១
តៃប៉ិ៖ ទ័ពអាកាសតៃវ៉ាន់ម្នាក់​ បានស្លាប់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីយន្តហោះចម្បាំងដែលខ្លួនបញ្ជាមួយគ្រឿងប្រភេទ F-5E ធ្លាក់ទៅក្នុងសមុទ្រភាគខាងកើត​កោះតៃវ៉ាន់ អំឡុងពេលហ្វឹកហាត់។ ហើយក៏ជាករណីធ្លាក់យន្តហោះតៃវ៉ាន់​លើកទី២ ក្នុងរយៈពេល ៣ ខែ។អាកាសយានិក Chu Kuang-meng ដែលមានវ័យ ២៩ឆ្នាំ និងជាអ្នកបើកយន្តហោះខាងលើ ​បានចុចឆ័ត្រយោងលោតចេញពីយន្តហោះ​ ​បន្ទាប់ពីរាយការណ៍អំពី​បញ្ហាប្រព័ន្ធដំណើរម៉ាស៊ីន។ ​លោកត្រូវ​គេ​ស្រង់ចេញពីសមុទ្រ​ ប៉ុន្តែជាអកុសលបានផុតដង្ហើមបាត់ទៅហើយ។គួរជម្រាបដែរថា F-5E គឺជា​ប្រភេទយន្តហោះចម្បាំងជំនាន់ចាស់ ដែល​ត្រូវបានផលិតឡើងដំបូងតាំងពីទសវត្សឆ្នាំ ១៩៦០ មកម៉្លេះ។ ហើយបន្ទាប់ពីហេតុការណ៍អាក្រក់នេះកើតឡើង នាយសេនាធិការកងទ័ពអាកាសតៃវ៉ាន់ បានអំពាវនាវឱ្យយន្តហោះ F-5E ទាំងអស់ ត្រូវចុះចតនៅមូលដ្ឋាន ​ដើម្បីត្រួតពិនិត្យសុវត្ថិភាព៕
យន្តហោះចម្បាំង F-5E
យន្តហោះចម្បាំង F-5E
យន្តហោះ​ F-5E បានធ្លាក់ចូលក្នុងសមុទ្រ