ផ្លូវការ! ខ្សែបម្រើរូបនេះ បានយល់ព្រមបន្តកុងត្រាលេងឲ្យស្វាយរៀងនៅរដូវកាលក្រោយទៀត

  • ព្រហស្បតិ៍ ២៩ តុលា, ២០២០ ១៦:២៣
ស្វាយរៀង៖ យោងតាមការបង្ហោះរបស់ក្លិបព្រះខ័នរាជស្វាយរៀង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ប្រមាណ១ម៉ោងមុននេះ បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិជប៉ុន វ័យ២៨ឆ្នាំកីឡាករ Daisuke បានព្រមព្រៀងបន្តកុងត្រា លេងឲ្យស្វាយរៀង នៅរដូវកាលក្រោយទៀត។
កីឡាករDaisuke (រូបភាព៖ Preah Khan Reach Svay Rieng FC)
គួររម្លឹកផងដែរថា Daisuke បានមករួមរស់ជាមួយក្លិបជើងឯកលីគកំពូលកម្ពុជា២សម័យមួយនេះ ជិត៣ឆ្នាំមកហើយ ពោលគឺគេបានផ្លាស់ពីក្លិប Surat Thani FC របស់ប្រទេសថៃ មកចូលរួមជាមួយក្រុមស្វាយរៀង តាំងពីខែមករា ឆ្នាំ២០១៨មកម្ល៉េះ។
កីឡាករ Daisuke (រូបភាព៖ Preah Khan Reach Svay Rieng FC)
គួរបញ្ជាក់ដែរថា នៅរដូវកាលនេះ Daisuke​ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយក្រុម ស្វាយរៀង ឈរចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ដោយមាន៤១ពិន្ទុ ស្មើគ្នាជាមួយក្រុមជើងឯកបឹងកេត៕
កីឡាករ Daisuke (រូបភាព៖ Preah Khan Reach Svay Rieng FC)
ប្រភពរូបភាព៖ Preah Khan Reach Svay Rieng FC