មើលមុខកូន សាសា មុខមាត់ឃ្យូត កាត់តាមប៉ាៗគេខ្លាំង!!

ភ្នំពេញ៖ បើទោះបីជា ពេលបច្ចុប្បន្ននេះ តារាចម្រៀងស្រី សាសា មិនសូវជាលេចវត្តមាននៅលើវិថីសិល្បៈក៏ពិតមែន តែតារាស្រីរាងតូចច្រឡឹងរូបនេះ មានភាពមមាញឹកខ្លាំងទៅលើការងាររកស៊ីរបស់ខ្លួន គួរឲ្យកត់សម្គាល់តែម្ដង។
 ជាមួយគ្នានេះផងដែរ កាលពីថ្មីៗនេះ អតីតតារាចម្រៀងរូបនេះ បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹករបស់នាង នៅលើគណនីអ៊ីស្ការក្រាម ដោយភ្ជាប់ជាមួយនឹងកូនៗ និងប្ដីរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងតែម្ដង  ។
ក្នុងនោះផងដែរ គេក៏សង្កេតឃើញមានប្រិយមិត្តជាច្រើន បានសរសើរទៅលើកូនប្រុសរបស់ សាសា ដែលមានឈ្មោះថា ម៉េង ឈួង ថាមានមុខមាត់ស្អាតគួរឲ្យស្រលាញ់ មិនដាច់ពីមាត់នោះទេ ។
ជាក់ស្ដែង យ៉ាងណាមិញ តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់កូនប្រុស សាសា  វាពិតជា បង្ហាញឲ្យឃើញថាមុខមាត់ ប្ដីរបស់នាង មើលទៅពិតជាសង្ហាគួរឲ្យស្រលាញ់ មិនចាញ់កូន នោះទេ នេះបើតាមការលើកឡើងរបស់ហ្វេនៗរបស់នាង ៕
តោះដើម្បីជ្រាបកាន់តែច្បាស់ទៅ ទស្សនារូបភាពទាំងអស់គ្នា៖
សាសា
សាសា
កូនប្រុស របស់ សាសា
កូនប្រុស របស់ សាសា
កូនប្រុស របស់ សាសា
កូនប្រុស និង ប្ដីរបស់ សាសា
សាសា និង ប្ដី
សាសា និង ប្ដី