Kane/Son ឈរលេខ២! ដៃគូដ៏មុតស្រួចទាំង៥នេះបង្កើតគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Premier League

  • ព្រហស្បតិ៍ ២៩ តុលា, ២០២០ ១៦:៣៤
អង់គ្លេស៖ គិតត្រឹមសប្តាហ៍ទី៦នៃរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane បោះបាល់ឲ្យតារាឆ្នើមរបស់កូរ៉េខាងត្បូង Son Heung-min បញ្ចប់ទីបានដល់ទៅ៧លើកទៅហើយ។ 
កីឡាករ Son Heung-min និង Harry Kane
ក្នុងនោះមួយគ្រាប់ចុងក្រោយពេលប៉ះ Burnley កាលពីយប់ថ្ងៃច័ន្ទសប្តាហ៍នេះ បានធ្វើឲ្យ Kane និង Son ជាប់ឈ្មោះជាដៃគូបង្កើតគ្រាប់បាល់រួមគ្នាបានច្រើនជាងគេលំដាប់ទី២ នៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ។ 
ដោយឡែកខាងក្រោមនេះជាបញ្ជីដៃគូដ៏មុតស្រួចទាំង៥ ដែលអាចបង្កើតគ្រាប់បាល់រួមគ្នាឲ្យក្លិបរបស់ខ្លួនបានច្រើនជាងគេ នៅក្នុងប្រវត្តិសាស្ត្រលីកកំពូលអង់គ្លេសមួយនេះ៖
  • កីឡាករ Teddy Sheringham និង Darren Anderton (Tottenham Hotspur) : ២៧គ្រាប់
កីឡាករ Teddy Sheringham និង Darren Anderton
  • កីឡាករ Robert Pires និង Thierry Henry (Arsenal) : ២៩គ្រាប់
កីឡាករ Thierry Henry និង Robert Pires
  • កីឡាករ David Silva និង Sergio Aguero (Manchester City) : ២៩គ្រាប់
កីឡាករ David Silva និង Sergio Aguero
  • កីឡាករ Harry Kane និង Son Heung-min (Tottenham Hotspur) : ២៩គ្រាប់
កីឡាករHarry KaneនិងSon Heung-min
  • កីឡាករ Frank Lampard និង Didier Drogba (Chelsea) : ៣៦គ្រាប់
កីឡាករ Didier Drogbaនិង Frank Lampard