រឿងសំខាន់ទាំង៧យ៉ាង ដែលអ្នកគួរតែដឹង មុននឹងសារភាពស្នេហ៍ទៅកាន់ Crush របស់អ្នក

  • អង្គារ ១៧ វិច្ឆិកា, ២០២០ ១១:០២
នៅពេលដែលអ្នកកំពុងតែលួចស្រឡាញ់នរណាម្នាក់ អ្នកក៏ប្រហែលជាគិតដល់ពេលមួយដែលអ្នកអាចសារភាពពី អារម្មណ៍ពិតរបស់ខ្លួនហើយ ប៉ុន្តែតើអ្នកគួរសារភាពបែបណា? ថ្ងៃនេះយើងនឹងលើកយកតិចនិកមួយចំនួនដែលជួយ ដល់អ្នកបានយ៉ាងច្រើន បន្ទាប់ពីអានចប់អ្នកក៏ប្រហែលជាចាប់ផ្តើមអាចរៀបផែនការសារភាពស្នេហ៍ចំពោះ crush បានហើយ។១. ទីកន្លែង
ថតដោយ Gian Cescon on unsplash
ទីកន្លែងសារភាពស្នេហ៍គឺជារឿងមួយដែលសំខាន់ខ្លាំងណាស់ ហើយឱកាសជោគជ័យរបស់អ្នកក៏អាចមានខ្ពស់ បើសិនជាអ្នកចេញជ្រើសរើសទីកន្លែងឱ្យត្រូវកាលទេសៈប៉ុណ្ណោះ។ ទីកន្លែងសាធារណៈដែលមានមនុស្សច្រើន គឺ មិនមែនជាកន្លែងដែលល្អមួយសម្រាប់ឱ្យអ្នកប្រាប់ពីអារម្មណ៍ពិតរបស់អ្នកទៅកាន់ crush របស់អ្នកនោះទេ ព្រោះ ឱកាសដែលធ្វើឱ្យអ្នកមានការខ្មាសអៀន នៅពេលដែលមិនបានទទួលជោគជ័យវាមានខ្ពស់ខ្លាំងណាស់ បើសិនជាអាចគួរជ្រើសរើសកន្លែងដែលមានភាពឯកជនច្រើន មានភាពស្រស់ស្រាយ និងអាថ៍កំបាំង។ ភាពអស្ចារ្យនៃទីតាំង បែបឯកជននេះ គឺអាចជួយឱ្យអារម្មណ៍របស់ crush ផ្តោតទៅលើតែអ្នក និងគាត់តែប៉ុណ្ណោះ ហើយភាពស្ងប់ស្ងាត់ នោះនឹងជួយឱ្យអ្នកអាចបកស្រាយពីអារម្មណ៍ខ្លួនឯងបានកាន់តែច្បាស់ទៀតផង។២. តើ crush មានអារម្មណ៍ដូចអ្នកឬទេ?
ថតដោយ​ Gian Cescon on unsplash
អ្នកបានលួចស្រឡាញ់មនុស្សម្នាក់នោះ ហើយអារម្មណ៍របស់អ្នកវាកំពុងជំរុញចិត្តរបស់អ្នកជាខ្លាំង ប៉ុន្តែតើវាអាចទៅ រួចទេ ដែលថាមនុស្សម្នាក់នោះក៏មានចិត្តចំពោះអ្នកដែរ? តែមានសញ្ញាអ្វីដែលអាចបញ្ជាក់បានដែរទេ?មនុស្សស្រីបើសិនជាលួចស្រឡាញ់មនុស្សប្រុស ពួកគេតែងតែបង្ហាញនូវសញ្ញាណមួយចំនួនពីអារម្មណ៍របស់ពួកគេ ហើយបើសិនជានារីម្នាក់នោះក៏លួចស្រឡាញ់អ្នកដែរ ការសារភាពរបស់អ្នកមុខជាបានផលទៅយ៉ាងរលូនតែម្តង។ គ្រាន់តែថាវាក៏មានឱកាសច្រើនដែល crush មិនបានគិតអ្វីលើអ្នកដូចគ្នា ហើយបើទោះជាបែបនេះក៏ដោយ ក៏មិនមែន មានន័យថាអ្នកត្រូវចុះចាញ់នោះដែរ អ្នកអាចសាកល្បងក្រែងសំណាងបានរត់មករកអ្នកដោយមិនដឹងខ្លួនក៏ថាបាន។៣. តើនាងកំពុងមានអារម្មណ៍បែបណា?
ថតដោយ Ayo Ogunseinde on unsplash
អារម្មណ៍គឺជារឿងសំខាន់មួយដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់មនុស្សស្រី ហេតុនេះហើយនៅពេលដែល អ្នកចង់សារភាពស្នេហ៍ អ្នកត្រូវស្វែងយល់សិនថាអារម្មណ៍របស់នាងបែបណា ព្រោះប្រសិនបើនាងកំពុងមានអារម្មណ៍ ល្អ ការឆ្លើយតបមកកាន់ការសារភាពរបស់អ្នកក៏ប្រហែលជាអាចល្អដូចគ្នា ទោះនាងមិនស្រឡាញ់អ្នកក៏ដោយ។ សំនួរ សួរថាតើធ្វើបែបណាទើបដឹងថានាងកំពុងមានអារម្មណ៍ល្អឬអាក្រក់? យើងសូមណែនាំឱ្យអ្នកសង្កេតគាត់ជាមុន សិនមុននឹងនិយាយទៅកាន់នាង បើសិនជានាងមិនសូវសប្បាយចិត្ត ឬនៅស្ងៀមស្ងាត់ពេក នាងក៏ប្រហែលជាកំពុង មានអារម្មណ៍មិនសូវល្អហើយ តែបើសិនជានាងកំពុងលេងសើចយ៉ាងសប្បាយ ហើយមិនខ្វល់ពីអ្វីសោះនោះ មានន័យថាវាជាពេលល្អហើយ។សូមចំណាំថាមានមនុស្សស្រីខ្លះគឺពិបាកយល់ដូចគ្នា ហេតុនេះស្ថានភាពខាងលើអាចមិន ត្រូវទាំងស្រុងក៏ថាបាន តែទោះជាយ៉ាងណាក៏ដោយយើងគ្រាន់តែចង់រំលឹកអ្នកថា កុំសារភាពស្នេហ៍ទៅកាន់មនុស្ស ដែលមានអារម្មណ៍មិនល្អអី។ ៤. តើនាងកំពុងនៅជាមួយអ្នកណា?
ថតដោយ Omar Lopez on unsplash
មនុស្សដែល crush របស់អ្នកកំពុងនៅជាមួយ អាចធ្វើឱ្យការសារភាពស្នេហ៍របស់អ្នកទៅជារអាក់រអួលបាន ជា ពិសេសនៅពេលដែលអ្នកនឹងនិយាយពីអារម្មណ៍ពិតរបស់ខ្លួនចេញទៅ ហេតុនេះហើយបើសិនជាអ្នកយល់ថា crush របស់អ្នក កំពុងនៅជាមួយមនុស្សដែលពូកែកាត់សេចក្តីលើអ្នកដទៃ ឬពូកែចេះដឹងរឿងគេ អ្នកអាចសុំឱ្យ crush ដើរ ចេញពីត្រង់នោះ ដើម្បីឱ្យអ្នកអាចមានពេលនៅជាមួយ crush ជាលក្ខណៈផ្ទាល់ខ្លួនបាន។៥. តើនាងកំពុងមានស្នេហាដែរឬទេ?
ថតដោយ Colin Maynard on unsplash
រឿងមួយដែលតែងតែបង្អាក់​ឱកាសរបស់អ្នកជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ គឺពេលវេលាមិនស័ក្តិសម។ វាមិន មែនជារឿងត្រឹមត្រូវនោះទេ ដែលអ្នកទៅសារភាពស្នេហ៍ដាក់មនុស្សដែលមានម្ចាស់រួចហើយនោះ វាមើលទៅមិនសម រម្យ លុះត្រាតែពេលនោះស្នេហារបស់នាងកំពុងមានបញ្ហាទើបមិនសូវជាបញ្ហា។ អ្នកត្រូវទៅស៊ើបឱ្យបានច្បាស់ថាតើ crush របស់អ្នកកំពុងតែនៅលីវ ឬថាមានម្ចាស់រួចហើយឬនៅឱ្យបានច្បាស់សិនទើបជាការល្អ។៦.  អារម្មណ៍របស់អ្នកចំពោះ crush
Photo by Toa Heftiba unsplash
ទោះជាអ្នកបានរៀបផែនការសារភាពស្នេហ៍រួចទៅហើយ តែអ្នកត្រូវសួរចិត្តរបស់អ្នកម្តងហើយម្តងទៀតឱ្យបានច្បាស់ ហើយបើកាលណាអារម្មណ៍របស់អ្នកមានចំពោះគាត់កាន់តែខ្លាំងទៅៗ តាំងពីបានជួបគាត់ជាលើកដំបូងមក តើនៅចាំ អីទៀត ឆាប់សារភាពទៅ និងសូមចងចាំថាបើសិនជាអ្នកនៅមិនទាន់ច្បាស់ថាវាជាក្តីស្រឡាញ់ពិតប្រាកដទេ សូមកុំ ទាន់សារភាពអី។៧. តិចនិកដែលអ្នកប្រើ
ថតដោយ Debby Hudson on unsplash
វាជារឿងសំខាន់មួយក្នុងការជ្រើសរើសតិចនិកដែលត្រឹមត្រូវមួយ ដើម្បីទាក់ទងមនុស្សដែលអ្នកលួចស្រឡាញ់។ មាន វិធីជាច្រើនដូចជាការសរសេសំបុត្រ ផ្ញើសារ ឬនិយាយដោយផ្ទាល់ ដោយវិធីទាំងនេះសុទ្ធតែមានចំណុចល្អ និងមិនល្អ រៀងៗខ្លួន។បើសិនជាអ្នកបានស្គាល់នារីម្នាក់នោះស្រាប់ទៅហើយ អ្នកអាចផ្ញើសារបាន តែអ្នកត្រូវដឹងថានារីម្នាក់នោះ ឬនរណា ម្នាក់ដែលបានប៉ះពាល់ទូរស័ព្ទរបស់នាង អាចយកពាក្យរបស់អ្នកមកធ្វើបាបអ្នកបាន បើសិនជាអ្នកត្រូវបដិសេធ។ការផ្ញើសារតាមរយៈបណ្តាញសង្គមជាវិធីល្អមួយ បើសិនជាអ្នកមិនសូវជាជិតស្និទ្ធនឹងគ្នាទេ តែវាក៏អាចត្រូវយកមកធ្វើ បាបអ្នកវិញបានដូចគ្នា ហេតុនេះហើយជ្រើសរើសពាក្យមកប្រើឱ្យបានល្អ។ការប្រើសំបុត្រនឹងទទួលបានផលល្អ ប្រសិនបើអ្នកធ្លាប់ផ្ញើអ្វីមួយទៅកាន់នាងជាញឹកញាប់៖ ជាការពិតណាស់ ការសរសេរសំបុត្រជាវិធីបុរាណមួយ ហើយបើបានទទួលពីមនុស្សមិនធ្លាប់ស្គាល់គ្នាទៀតគឺកាន់តែគួរឱ្យខ្លាច ហេតុនេះហើយអ្នកត្រូវប្រាកដចិត្តថានាងដឹងថាអ្នកជានរណា ហើយនេះក៏មិនមែនជាលើកទីមួយដែលអ្នកបានផ្ញើ របស់អ្វីមួយដល់នាងនោះដែរ។
ប្រាប់អារម្មណ៍របស់អ្នកដោយផ្ទាល់ជាវិធីដ៏ល្អមួយ តែគួរធ្វើនៅក្នុងបរិយាកាសដែលត្រឹមត្រូវ៖ បើសិនជាការសារភាព ដោយផ្ទាល់ទទួលបានផលល្អ អ្នកនឹងទទួលបានចម្លើយភ្លាមៗ តែបើមិនមែនបែបនោះទេមានន័យថាអ្នកដើរខុស ហើយ៕