ដើរ​២៥​នាទី​ជា​ប្រចាំ​ មាន​អត្ថប្រយោជន៍ ជួយ​កាត់​បន្ថយ​ហានិភ័យនៃជំងឺមហារីក

  • អង្គារ ១៧ វិច្ឆិកា, ២០២០ ១៤:៣២
សុខភាព៖ ការធ្វើ​លំហាត់​ប្រាណ​​ដោយ ការ​រត់​ពិត​ជា ​បានផ្តល់នៅ ​អត្ថប្រយោជន៍​យ៉ាង​ច្រើន ​លើសពី​ការ​គិត​របស់ ​មនុស្ស​ភាគច្រើន​​។ ជា​រួមយោង​តាមការស្រាវជ្រាវមួយ ​​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ការ​ដើរ​ចាប់​ពី​២៥ នាទីជា​រៀងរាល់​ថ្ងៃ​អាច​ជួយ ​កាត់​បន្ថយដល់បញ្ហានៃ​ ជំងឺ​វង្វេង​វង្វាន់​បាន។
ការ​ដើរ​ហាត់ប្រាណ
ការ​ចំណាយពេល​ដើរ ​២៥នាទី​ជា​រៀង​ប្រចាំ ​អាច​ជួយ​កាត់បន្ថយ ​ហានិភ័យ​​ដល់ អាយុ​ជីវិត​សម្រាប់ ​អ្ន​កមាន​ជំងឺ ​មហារីកសុដន់ និងមហារី​ក​ពោះ​វៀន នេះ​បើ​តាម​ការ​បកស្រាយ​ លើ​ការសិក្សា​ចំនួនពីរ ផ្សេង​ៗគ្នា បន្ទាប់​ពី​បាន ​ស្រាវជ្រាវ​​លើ​ប្រធាន​បទ​ មួយ​នេះរួចមក​​។
ការ​ដើរ​ហាត់ប្រាណ
​ទីមួយ​គឺ​ ការ​សិក្សា​ពី​ សាកល​វិទ្យាល័យ ​បច្ចេក​វិទ្យា​Queensland នៃ​ប្រទេស​​​អូស្រ្តាលី។ ការ​សិក្សា​នេះ ​ត្រូវបាន​ប្រមូល​មក​ពី ​អ្នក​ជំងឺ​ជា​ស្ត្រីចំនួន ​៣៣៧នាក់ ដែល​ត្រូវ​បាន ​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា ​មានផ្ទុក​នៅ ​ជំងឺមហារីកសុដន់​។ ហើយក៏ជា ​អ្នក​ដែល​សុទ្ធតែ​ ទទួល​បាន​ជោគជ័យ​ លើការ​វះកាត់ ហើយ​ធ្វើ​ការ​ពិសោធន៍ ​ដោយក្រុម​ទីមួយ ​ត្រូវ​ធ្វើ​លំហាត់​ប្រាណ ​ចំនួន​១៨០នាទី ក្នុង​មួយ​សប្តាហ៍ ​សម្រាប់​រយៈពេល​៨ខែ ស្រប​ពេល​ដែល​ ក្រុម​ទី២​ ទទួល​យក​ការ​ព្យាបាល​ពី ក្រុម​គ្រូពេទ្យជា​ប្រចាំធម្មតា។
ការ​ដើរ​ហាត់ប្រាណ
តាម​កា​រស្រាវ​ជ្រាវ​ដោយ លោកSandra Hay មកពីសាកលវិទ្យាល័យ បច្ចេកវិទ្យាឃ្វីនលែន ដដែល​នោះ​ បានបញ្ជាក់ថា ការដើរគឺ ជាលំហាត់ប្រាណ ​ដែល​ងាយស្រួលបំផុត សម្រាប់អ្នកជំងឺ។ បន្ទាប់ពី ការតាមដានរយៈពេល៨ឆ្នាំ ការធ្វើលំហាត់ប្រាណ គឺជា​វិធី​សាស្ត្រ​ដ៏ល្អ ​ក្នុង​ការ​កាត់បន្ថយ ហានិភ័យនៃ ការស្លាប់ចំពោះ អ្នកជំងឺ បានដល់​ទៅ​ពាក់កណ្តាលឯណោះ។
ការ​ដើរ​ហាត់ប្រាណ
ខណៈពេលដែល លទ្ធផលនៃ ការសិក្សាមួយផ្សេងទៀត ដោយអ្នកជំនាញ មកពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាមរយៈ ការពិសោធន៍ជាមួយអ្នក ជម្ងឺមហារីកពោះវៀន៩៩២ នាក់ និងលទ្ធផល តាមដានរយៈពេល៧ឆ្នាំ គឺស្រដៀងគ្នា។  អ្នកស្រាវជ្រាវ បានរកឃើញថា អ្នកដែលធ្វើលំហាត់ប្រាណ ជាមធ្យម២២ នាទី ក្នុងមួយថ្ងៃមាន ការថយចុះហានិភ័យនៃ ការស្លាប់ដល់ទៅ៤២ ភាគរយ បើធៀបទៅនឹង អ្នកជំងឺដែល ត្រូវបានព្យាបាល ប៉ុន្តែមិនបាន ធ្វើលំហាត់ប្រាណ។
ការ​ដើរ​ហាត់ប្រាណ
យោងទៅតាម សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា ការដើរគឺជា ជម្រើស​លំហាត់ដ៏ល្អបំផុត សម្រាប់មនុស្សគ្រប់គ្នា។ ហេតុ​ដូចនេះ​ សូមកុំរង់ចាំឱ្យខ្លួន​ឯង ធ្លាក់​ខ្លួនឈឺហើយ ទើប​ចេះ​ស្រលាញ់​ សុខភាព​ជា​ក្រោយ ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ ធ្វើ​ហាត់​ប្រាណ​ជា​ប្រចាំ ​ដើម្បី​ឲ្យ​សុខភាព​យើង​រឹងមាំ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផងដែរ​៕ ប្រភព៖ sanook , independent