ពាក្យថារឹងមាំងាយស្រួលនិយាយ តែធាតុពិត គឺវាពិបាកធ្វើ

យល់ដឹង​៖ ពាក្យ​ថា​រឹង​មាំឡើង ​​អ្នក​ណា​ក៏​អាច ​និយាយបាន​ដែរ​ ហើយ​គ្មាន​អ្វី​ដែល​ពិបាក​នោះទេ ខ្លី​ មាន​ន័យ​ និង​ស្រួល​ចាំ​ តែ​អ្វី​ដែល​ពិបាក​នោះ គឺ​ការ​យក​មក​អនុវត្តន៍​ អ្នក​ដែល​ធ្វើ​​ទេ​ ទើប​ពិបាក​ ព្រោះ​ជាក់​ស្តែង​ វា​មិនមែន​ ងាយ​ស្រួល​ដូច​កា​រនិយាយ​​ របស់ ​អ្នក​ដែល​គ្រាន់​តែ​ និយាយ​ឲ្យ​តែ​បាន​ៗនោះទេ​។
រូបតំណាង​
អ្នក​ត្រូវ​តែ​រឹងមាំ ឆ្ពោះ​ទៅ​មុខ អ្នក​ត្រូវ​តែ​រឹងមាំ​ ក្រោកឈរ កុំ​បោះ​បង់​ចោល​ខ្លួន​ឯងដោយ​បែបនេះ។ល។ ពាក្យ​ទាំងនេះ​ អ្នក​ប្រហែលជា​ធ្លាប់​ បាន​លឺ​ជា​ច្រើន​ តាមរយៈ ការ​និយាយ​ លើកទឹក​ចិត្ត​ ពីមនុស្ស​ដែល ​នៅ​ជុំវិញខ្លួន​អ្នក ​និ​ងតាម​បណ្តា​quote ល្បី​ៗ​ជា​ច្រើន​។ ក៏ប៉ុន្តែ សួរ​ថា​បើគ្រាន់​តែ​លឺ ​ពាក្យ​ទាំង​នោះ​ហើយ​ អ្នក​អាច​រឹង​មាំ​បាន​ទេ? ចម្លើយ​អត់​ទេ ព្រោះ​ពាក្យ​ទាំងនោះ​មិនមែន ជា​សិល្ប៍​ដែលអាចជប់​ ពេល​អ្នកស្តាប់​លឺ​ហើយ​ ​ធ្វើ​ឲ្យ​អ្នក​ក្លាយមក​ជារឹង​មាំ​និង ក្លាយមក​ជាមនុស្ស​ថ្មី​ ភ្លាម​ៗ​នោះទេ។
រូបតំណាង​
ក៏ប៉ុន្តែ​ពាក្យ​ទាំង​នោះគឺ​ជា ​ការ​ដាស់​តឿន​ សតិ​អារម្មណ៍​របស់​អ្នក​ លើកទឹក​ចិត្ត អ្នក​ឲ្យ​រៀន​ក្រោកឈរឡើង​វិញ​ កុំ​ភ្លេច​ខ្លួន កុំ​ព្រោះ​តែ​ជួប​រឿង ​បន្តិច​បន្តួចក៏​បោះ​បង់​អ្វី​ៗ ​ចោល​ដោយ​មិន​ខ្វល់។ ត្បិតតែ​ថា ​វា​ពិបាក​ តែ​បើ​អ្នក​អាច​ធ្វើ​វា​បាន​ អ្នក​នឹ​ងក្លាយជា​ មនុស្ស​ដែល​ខ្លាំង​ ក្នុង​ចំណោម​មនុស្ស​ ជាច្រើន​ទៀត​ដែល​ យល់​ថា​វា​មិន​អាច​ទៅរួច។
រូបតំណាង​
តើ​អ្នក​ណា​ដែល​យល់​ពី​ អត្ថន័យ​ពិតប្រាកដ ​នៃពាក្យ​ថា​រឹងមាំ? គ្មាន​ទេ តែ​មនុស្សម្នាក់​ៗ កំណត់​និយម​ន័យ​នៃ ​​ភាព​រឹងមាំ​នោះ ​ដោយខ្លួនឯង​រៀង​ៗខ្លួន។ មិន​ចាំ​បាច់​ ទាល់តែ​អ្នក​ មាន​លទ្ធភាព​ អាច​មើល​ថែរក្សា ​គ្រួសារ​បាន​ទាំងមូល ទើប​គេហៅ​ថា​រឹងមាំ​នោះទេ ត្រឹម​តែ ​អ្នក​អាច​មើល​ថែ ខ្លួន​ឯងបាន​ មិន​ចាំតែ​ពឹងផ្អែក លើ​អ្នក​ដទៃ មាន​រឿងអ្វី​បន្តិច​ រត់​រក ​អ្នក​ផ្ទះ​ឲ្យ​ជួយ​ នេះក៏​គេ​ហៅ​ថា​រឹង​មាំ​ដែរ​។
រូបតំណាង​
ព្រោះជាក់​ស្តែង​ គ្មាន​អ្នក​ណា​ដែល​រឹងមាំ គ្រប់​យ៉ាង​នោះទ ដូចពាក្យ​គេ​ថា​ លើលោកនេះ​ គ្មាន​អ្នក​ណា​ ដែលល្អ​គ្រប់​ដប់​នោះទេ។ ទោះយ៉ាង​ បើ​ទោះបី​ជា​អ្នកបុគ្គលម្នាក់នោះ ​ជោគជ័យ ខ្លាំង​កម្រិតណា រឹង​មាំ​កម្រិត​ណា ​ក៏តែង​តែ​មាន​ នៅ​ចំណុច​ខ្សោយ ខ្វះ​ចន្លោះ​ដូចតែ​គ្នា​ដែរ ហេតុ​នេះ​ហើយ​ ទើប​បាន​ជា​មាន ​ការ​បង្កើត​ពាក្យលើកទឹក​ចិត្ត​ជា​ច្រើន ដើម្បី​ធ្វើ​ការ​ក្រើន​រំលឹក​ដល់ ​មនុស្ស​ដទៃៗផ្សេងទៀត ធ្វើ​ថា​អ្នក​ដែល​បង្កើត​នៅ​ពាក្យ​លើកទឹក​ចិត្ត​ទាំង​នេះ ពួកគេ​គឺ​សុទ្ធតែ ​ធ្លាប់​ឆ្លងកាត់​នៅ​ទុក្ខលំបាក ទាំងនោះ ហើយ​ធ្វើ​វា​ឲ្យបាន​សម្រេច ​ហើយ​ផងដែរ​៕