ប្លែកណាស់! អ្នកភូមិឥណ្ឌា ប្រារព្ធពិធីបុណ្យគប់លាមកគោយ៉ាងសប្បាយ (មានវីដេអូ)

  • ព្រហស្បតិ៍ ១៩ វិច្ឆិកា, ២០២០ ១៦:៥០
ឥណ្ឌា៖ ក្នុងសប្ដាហ៍នេះ អ្នកភូមិ Gumatapura រាប់សិបនាក់ បានប្រារព្ធពិធីបុណ្យដ៏ចម្លែកមួយ គឺការពូតលាមកគោជាដុំៗគប់ដាក់គ្នាទៅវិញទៅមក ដែលពិធីមួយនេះ គេឲ្យឈ្មោះថា Gorehabba ហើយគេប្រារព្ធវាឡើង ដើម្បីជាកិច្ចបញ្ចប់នៃពិធីដ៏សំខាន់ DiwaliGorehabba ជាពីធីបុណ្យដែលមានលក្ខណៈប្លែក ព្រោះអ្នកស្រុកជឿថាព្រះរបស់ពួកគេគឺ Beereshwara Swamy កើតចេញពីលាមកគោ ហើយគេក៏ជឿទៀតថា សត្វគោ រួមទាំងអ្វីៗទាំងអស់ដែលវាផលិត គឺសុទ្ធតែស័ក្កសិទ្ធ និងបរិសុទ្ធ។គួរឲ្យដឹងថា នៅថ្ងៃចាប់ផ្ដើម អ្នកស្រុកបាននាំគ្នាប្រមូលលាមកគោពីផ្ទះអ្នកមានសត្វគោ ដែលស្ថិតនៅតាមព្រំដែននៃភាគខាងជើងរដ្ឋ Karnataka និងរដ្ឋ Tamil Nadu។ បន្ទាប់មក គេដឹកលាមកនោះ តាមត្រាក់ទ័រដែលបានតុបតែងយ៉ាងស្រស់ស្អាត ទៅដាក់កន្លែងដែលត្រូវប្រារព្ធ រួមមានតាមទីវត្ដអារ៉ាមជាដើម មុនពេលអាចារ្យចាប់បើកពិធី ហើយបុរសពេញវ័យ និងក្មេងប្រុសៗចាប់ផ្ដើមប្រមូលលាមកគប់គ្នា។ជុំវិញពិធីមួយនេះ គ្រូបង្រៀនម្នាក់បានពន្យល់ថា តាមរយៈការចាប់កាន់លាមកគោដោយដៃផ្ទាល់ អាចជួយព្យាបាលជំងឺបានច្រើនមុខ ហើយលោកមានជំនឿយ៉ាងមុតមាំថា អ្នកដែលបានចូលរួមពិធីនេះនឹងមិនមានជំងឺឈឺស្កាត់ឡើយ។យ៉ាងណាមិញ ពិធីបុណ្យនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយវាក៏ស្រដៀង​នឹង​ពិធី​បុណ្យ​គប់​ប៉េងប៉ោះ​ ក្នុង​ប្រទេស​អេស្ប៉ាញអីចឹងដែរ៕សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ទិដ្ឋភាពនៃពិធីបុណ្យ
ទិដ្ឋភាពនៃពិធីបុណ្យ
ទិដ្ឋភាពនៃពិធីបុណ្យ