អុញ! តាមពិតទៅ បុរសដែលមានដុំអាចម៍ផ្កាយធ្លាក់ចំដំបូលផ្ទះ មិនបានក្លាយជាសេដ្ឋី ដូចដែលសារព័ត៌មានបានចុះផ្សាយទេ

  • សុក្រ ២០ វិច្ឆិកា, ២០២០ ០៩:១០
ឥណ្ឌូណេស៊ី៖ ជឿជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបមកហើយ នូវព័ត៌មានដែលទាក់ទងទៅនឹង បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះថា Joshua Hutagulung វ័យ៣៣ឆ្នាំ មានអាជីពជាអ្នកធ្វើមឈូស បានក្លាយជាសេដ្ឋីក្នុងមួយពព្រិចភ្នែក បន្ទាប់ពីមានអាចម៍ផ្កាយមួយដុំ បានធ្លាក់ចំដំបូលផ្ទះរបស់លោក។ហើយតាមបណ្ដាសារព័ត៌មានស្ទើរតែគ្រប់ទិសទី បានចុះផ្សាយថា លោក Joshua បានលក់ដុំអាចម៍ផ្កាយ ដោយទទួលបានប្រាក់ចំនួន២៦ពាន់លានរូពី (ប្រមាណ១.៨លានដុល្លារអាមេរិក)។ តែយ៉ាងណាក្ដី កាលពីថ្ងៃពុធទី១៨ ខែវិច្ឆិកានេះ លោកបានចេញមុខបកស្រាយថា លោកមិនបានក្លាយជាសេដ្ឋី ដូចដែលបណ្ដាសារព័ត៌មានបានចុះផ្សាយឡើយ ដោយលោកបានលក់ដុំអាចម៍ផ្កាយទៅឲ្យបុរសម្នាក់ឈ្មោះថា Jay Piatek ដែលជាអ្នកចូលចិត្តប្រមូលទិញរបស់របរ.មកពីសហរដ្ឋអាមេរិក ក្នុងតម្លៃត្រឹមតែ២០០លានរូពីប៉ុណ្ណោះ (ប្រមាណ១៤,០០០ដុល្លារអាមេរិក)។ ហើយលោកក៏បានទទួលប្រាក់បន្ថែមចំនួន១៤លានរូពី (ប្រមាណ៩៩០ដុល្លារអាមេរិក) សម្រាប់ជួសជុលដំបូលផ្ទះឡើងវិញផងដែរ។យ៉ាងណាមិញ ប្រាក់ដែលលោក Joshua ទទួលបានទាំងប៉ុន្មាន លោកបានយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ជួយសហគមន៍ កុមារកំព្រា និងព្រះវិហារ។ ហើយហេតុការណ៍ដុំអាចម៍ផ្កាយទម្ងន់២.១គីឡូក្រាម ធ្លាក់ចំដំបូលផ្ទះរបស់លោក បានកើតឡើងតាំងពីថ្ងៃទី០១ ខែសីហាម៉្លេះ ដោយគេជឿជាក់ថា ដុំអាចម៍ផ្កាយនេះ មានអាយុកាល៤,៥០០លានឆ្នាំឯណោះ៕សូមទស្សនារូបភាពខាងក្រោម៖
លោក Joshua និងដុំអាចម៍ផ្កាយ
លោក Joshua និងដុំអាចម៍ផ្កាយ
ដំបូលផ្ទះដែលធ្លុះដោយសារដុំអាចម៍ផ្កាយ
ដុំអាចម៍ផ្កាយ
ដុំអាចម៍ផ្កាយ
ដុំអាចម៍ផ្កាយ