Apple បញ្ចេញកំណែ update iOS 14.2.1 ដើម្បីជួសជុលបញ្ហាដោះសោរ នៅលើ iPhone 12 mini

បរទេស៖ ក្រុមហ៊ុន Apple បានបញ្ចេញកំណែ update iOS 14.2.1 ជាមួយនឹងការដោះស្រាយបញ្ហាមួយចំនួន រួមទាំងការដោះសោរដែលមិនដំណើរការលើ iPhone 12 mini។ អ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍អំពីបញ្ហាទាក់ទងនឹងអេក្រង់ចាក់សោរភ្លាមៗ។ ពួកគេមានបញ្ហាក្នុងការអូសឡើងលើនៅផ្ទៃអេក្រង់ចាក់សោរ នៅពេលព្យាយាមដោះសោរ ខណៈពេលជាមួយបញ្ហាទាក់ទងនឹងការចុចលើមុខងារ flashlight ឬប៊ូតុងចុច camera ផងដែរ។ វាមិនច្បាស់ទេថា តើអ្វីបណ្ដាលឲ្យមានបញ្ហា ហើយប្រហែលជាក្រុមហ៊ុន Apple បានរកឃើញដំណោះស្រាយបានហើយ និងសង្ឃឹមថាកំណែ update នេះនឹងដោះស្រាយបញ្ហាសម្រាប់អ្នកប្រើប្រាស់ ដែលកំពុងជួបប្រទះនូវបញ្ហានេះ។ ក្រុមហ៊ុន Apple និយាយថា ប្រព័ន្ធប្រតិបត្តិការ iOS 14.2.1 ក៏នឹងដោះស្រាយបញ្ហាជាមួយកម្មវិធីសារ MMS ដែលមិនអាចផ្ញើចូល និងដោះស្រាយបញ្ហាគុណភាពសំឡេងរបស់ឧបករណ៍ផ្សេងៗ។ ប្រសិនបើអ្នកចង់ទាញយកនិងដំឡើងបច្ចុប្បន្នភាពថ្មីឥឡូវនេះ អ្នកអាចចូលទៅមីនុយ Software Update នៅក្នុង setting ដើម្បីឆែករកមើល នៅលើឧបករណ៍របស់អ្នក៕
កំណែ update iOS 14.2.1