មនុស្សប្រុស អត់ចេះសាំញុំាច្រើនទេ តែបើអ្នកនិយាយ​៣​ចំនុចនេះ អាចបែកអ្នក ដោយមិនស្តាយ ទោះមុខស្អាតដូចព្រះនាងក៏ដោយ

ស្នេហា៖ ខួរ​ក្បាល​របស់ ​មនុស្ស​ប្រុស មិន​ស្មុគ​ស្មាញ​ដូ​ចអ្វីដែល ​អ្នក​គិត​ទេ​ ជាការ​ពិត​គឺ​គេ​មាន ​ការ​គិត​យ៉ាង​ សាមញ្ញ​បំផុត។ គេនឹង​មិន​ទាម​ទារ​អ្វី​ច្រើន ​ពី​មនុស្ស​ស្រី​ដែល ​គេ​ស្រលាញ់​នោះទេ​ អ្វី​ដែល​គេ​ចង់​បាន​គឺ មនុស្ស​ស្រី​ដែល​​ស្មោះ​ត្រង់ កុំ​ដាក់​សម្ពាធ​និង ងាយ​ចុះ​សម្រុង​គ្នា ​តែប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​នេះ​ក៏ មិនមែន​មាន​ន័យ​ថា ​អ្នក​អាច​ធ្វើ​អ្វី​ដែល ​អ្នក​ចង់​ធ្វើ​បាន ​ស្រេច​តែ​ចិត្តដែរ។ ពេល​ខ្លះ ​មនុស្ស​ប្រុស​គេតាម​ទ្រ តាម​លួង​ព្រោះ​តែ ​គេ​មាន​ចិត្ត​ស្រលាញ់ អ្នក​ខ្លាំង តែក៏មិនមែន​គេ ​គឺសុទ្ធ​តែ​តាម ​អ្នក​គ្រប់​រឿង​ មិន​ខ្វល់​ខ្វាយ​ពី ​ទង្វើរបស់​អ្នក​ ទាំង​អស់នោះដែរ​។ ជាក់​ស្តែង​ ដូច​ជា​រឿង​ខ្លះ​ មនុស្ស​ប្រុស​គេ ​​មិន​ពេញ​ចិត្ត​នឹង ​អ្នក​នោះ​ទេ ហើយ​ប្រសិន​បើ​អ្នក​នៅ​បន្ត​ធ្វើ​ ទំនាក់ទំន​ងអ្នក​នឹ​ងមិន​អាច ​ឈាន​ដល់​ចំនុច​ចែក​ផ្លូវ​គ្នា ​ថែម​ទៀត​ផង ​ប្រសិន​បើ​អ្នក​ និយាយ​រឿង​៣ចំណុចនេះ ​នៅ​ចំពោះ​មុខ​របស់​គេ​។ ហេតុ​នេះ ប្រសិន​បើ​មិនចង់​ឲ្យ​ ទំនាក់​ទំនង​អ្នក​មាន​ ភាព​ល្អក់​កករ​ ឈាន​ដល់​ផ្លូវ​បំបែក​ទេ គួរ​កុំ​និយាយ​រឿង​ទាំង​៣​យ៉ាងនេះ ​នៅ​ចំពោះ​មុខ ​មិត្ត​ប្រុស​របស់​អ្នក​។ ១. អ្នកមិន​គួរលើក​​និយាយ​ពី​សង្សា​រចាស់​
រូបតំណាង​
នៅពេល​ដែល ​មិត្តប្រុស​របស់ អ្នក​សួរ​អ្នក​អំពី​រឿង​ល្អ​ និង​ពេល​វេលា ​រ៉ូមែន​ទិក​ អ្នក​មិនគួរ​លើកនិយាយ​ពី ​បទពិសោធន៍​ដែល​ អ្នក​ធ្លាប់​មាន​ជាមួយ ​សង្សារ​ចាស់​របស់​អ្នកនោះទេ​។ កុំ​លើក​យក​រឿង​រ៉ាវ​ដែល ​ទាក់​ទង​នឹង​សង្សារ​ចាស់ ​របស់​អ្នក​យក​មក​និយាយ។ សង្សារ​របស់ ​អ្នកគេ​នឹង​មិន​ចង់​ដឹង​ថា​ សង្សា​រចាស់​អ្នក​សង្ហា ​ឬល្អបែ​បណានោះទេ​។ សូម្បី​តែ​រឿង​មិនល្អ ​អំពី​សង្សារ​ចាស់​របស់​អ្នក ​ក៏​អ្នក​មិនគួរ​នឹង ​លើក​យកមក​និយាយ​ដែរ​។ និយាយ​ទៅ​គឺ​ គេ​នឹង​មិន​ចង់​ដឹង​ លឺ​អ្វី​ទាំង​អស់​ពី​ សង្សារ​ចាស់​របស់​អ្នក​ ចេញ​ពី​មាត់​របស់អ្នក​។​ ប្រសិន​បើ ​អ្នក​នៅ​តែ​និយាយ​ពី ​សង្សារចាស់​របស់​អ្នក​ទៀត គឺគេនឹង​គិត​ថា តើ​អ្នកនៅ​ស្រលាញ់ ​ឬមាន​ចិត្ត​លើ​សង្សារចាស់ ​របស់​អ្នក​មែនទេ ទើប​បាន​ជា​អ្នក ​នៅតែ​និយាយរំលឹក​ពី​ គេ​បែបនេះ​រហូតទៀ​ត? ២. បំបាក់​ទឹក​ចិត្ត
រូបតំណាង​
គ្មាន​អ្វី​ដែល​ឈឺចាប់​ ជាង​មនុស្ស​ដែល​យើង​ស្រលាញ់ ​មិន​ជឿលើ​យើង​នោះទេ​។ ក្នុងនាម ​អ្នក​ជា​មិត្ត​ស្រី​បើ​ទោះ​បី​ជា ​អ្នកមិន​ពេញ​ចិត្ត​នឹង​អ្វី ​ដែល​មិត្ត​ប្រុស​អ្នក​ធ្វើ ​អ្នក​ក៏​មិនគួរ​និយាយ ​បំបាក់​ទឹក​ចិត្ត​របស់​គេដែរ​។ ឧទាហរណ៍​៖ អ្នក​មិន​អាច​ធ្វើ​បាន​ទេ មើល​សមត្ថភាព​ខ្លួន​ឯងផង ក្តី​ស្រម៉ៃ​អ្នក​មិន​អាច ​ទៅរួ​ចជាដើម។ ត្រឡប់​មក​វិញ ​សំណួរ​សួរ​ថា ​ហេតុអ្វី​ក៏​អ្នក ​នៅ​តែ​បន្ត​ទំនាក់ទំនង ​ជា​មួយមនុស្ស​ប្រុស​ម្នាក់​នោះ ​បើ​អ្នក​មិន​មាន ការគោរព​ឲ្យទៅ​គេ​ផង? ហេតុ​អ្វី​នៅ​បន្ត ​ជា​មួយ​នឹ​ង មនុស្ស​ដែល ​អ្នកមិន​​ជឿទុក​ចិត្ត​ និង​មិនមាន​ ការ​កោតសរសើរ? មនុស្ស​ប្រុស​ត្រូវ​ការ​បំផុត​ មនុស្ស​ស្រី​ដែល អាច​នៅ​ជាមួយគេ ​ហើយ​ជឿ​លើ​អ្វី ​ដែល​គេកំពុងតែធ្វើ​។ ហេតុនេះ ប្រសិនបើ​អ្នក​មិន ផ្តល់​ការ​គាំទ្រ​ទៅកាន់​គាត់​ទេ គាត់​នឹង​ជំនួស​កន្លែង​អ្នក ​ជាមួយ​នឹ​ងអ្នក​ថ្មី ​ដែល​គេ​យល់​ពី​តម្លៃនៃ ​ការ​ខំ​ប្រឹង​ប្រែង​ជាង​អ្នក​។ ៣. កុំ​និយាយ​មិន​ល្អ​ពី​ម្តាយ​របស់​គេ​
រូបតំណាង​
បុរស​ពិត ​តែង​ទុក​ម្តាយ​ជា ​ជីវិត​របស់​គេ​។ មុន​ពេល​ដែល ​គេ​សម្រេច​ថា​ ទុក​អ្នក​ជា​មនុស្សស្រី​ដែល ​​សំខាន់​បំផុត ​ក្នុង​ជីវិត​របស់​គេ​។ ពោលគឺ ​ម្តាយ​របស់​គេ ​តែង​តែ​នៅ​ចំណុច​សំខាន់​មួយ ​ក្នុង​ជម្រៅចិត្ត​របស់​គេ​។ គាត់​តែងតែ ​ទុកម្តាយ​របស់​គាត់​ ជា​ម្ចាស់​ក្សត្រី ហើយ​ក្នុ​ងនាម ​អ្នក​ជា​មិត្ត​ស្រី ​អ្នក​ត្រូវ​តែ​ដឹង​ពី​រឿង​នេះ។ ហេតុនេះ នៅពេល​ដែល​អ្នក​ចង់​និយាយ ​អ្វី​មិនល្អ​ពី​ម្តាយ​របស់​គាត់ គាត់​នឹង​គ្មានហេតុផល​​អ្វី ​ដែល​នៅ​បន្ត​ទំនាក់​ទំនង​ ជា​មួយ​អ្នក​ទៀត​នោះទេ​៕ ប្រភព៖ relrules , com...connection