សំណាងមែន! បាត់កាបូបលុយអស់រយៈពេល ២៦ឆ្នាំមកហើយ ទីបំផុតរកឃើញវិញ នៅសល់លុយក្នុងកាបូបដដែល

  • សុក្រ ២០ វិច្ឆិកា, ២០២០ ១៦:៣២
អូស្ដ្រាលី៖ ជារឿងនឹកស្មានមិនដល់មួយ ដែលបុរសជនជាតិអូស្ត្រាលីម្នាក់ អាចមានសំណាងទទួលបានកាបូបរបស់គាត់មកវិញ បន្ទាប់ពីជ្រុះបាត់អស់រយៈពេលជិត៣ទសវត្សវ៍។លោក Paul Davis ដែលជាម្ចាស់ បានជ្រុះបាត់កាបូបនោះ ខណៈពេលលោកបានទៅចូលរួមក្នុងកម្មវីធីជប់លៀងអបអរថ្ងៃចូលឆ្នាំសកល​​​ កំឡុងឆ្នាំ១៩៩៤ នៅឯឆ្នេរមួយកន្លែង ដែលស្ថិតនៅក្នុងភូមិ Lennox Head នៃរដ្ឋ New South Wales ប្រទេសអូស្ដ្រាលី។យ៉ាងណាមិញ ក្រោយរង់ចាំអស់រយៈពេល២៦ឆ្នាំ កាបូបរបស់លោក Davis ត្រូវបានអ្នកស្រុកប្រទះឃើញលើឆ្នេរខ្សាច់​ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយនៅក្នុងនោះ គេឃើញមានកាតសុខភាពមួយសន្លឹក វីសាកាតមួយសន្លឹក ក្រដាសប្រាក់ដុល្លារអូស្ដ្រាលីមួយសន្លឹក រួមទាំងកាតមួយចំនួនទៀតផងដែរ។ ​ក្រោយមក គេក៏បានថតវា និងយករូបភាពទៅបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកម្ចាស់ដើមតែម្ដង។រូបភាពទាំងនោះ ត្រូវបានប្រទះឃើញដោយបងប្អូនជីដូនមួយរបស់ប្រពន្ធលោក Davis  ហើយវានឹងត្រូវប្រគល់ជូនលោក Davis វិញនៅសប្ដាហ៍ក្រោយ។ ក្នុងនោះដែរ លោកក៏មានគម្រោងធ្វើស៊ុម ដើម្បីរក្សាទុកវានៅក្នុងបារ៍របស់លោកមួយកន្លែងផងដែរ៕  សូមទស្សនារូបភាពខាងក្រោម៖
កាបូប
កាបូប រួមទាំងរបស់របរនៅខាងក្នុង
កាបូប រួមទាំងរបស់របរនៅខាងក្នុង