Diego Godín នឹងអវត្តមានក្នុងការប្រកួតរវាង Juventus និង Cagliari ដោយសារតែហេតុផលមួយនេះ

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ១៣:០១
បរទេស៖ ខ្សែការពារ Diego Godin របស់ Cagliari បានធ្វើតេស្តវិជ្ជមាននៅមេរោគ Covid-19 ។ ខ្សែការពាររូបនេះនឹងចូលរួមក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ក្នុងក្រុមជម្រើសអ៊ុយរូហ្គាយ Godin ត្រូវបានដាក់នៅដោយឡែកពីគេ ក្រោយត្រឡប់មកទឹកដីអ៊ីតាលីវិញ។ ទោះជាយ៉ាងណាក៏ដោយក្លិប Cagliari បានបញ្ជាក់ហើយថា Godin មិនអាចចូលរួមក្នុងការប្រកួតជាមួយម្ចាស់ផ្ទះ Juventus បាននោះទេ។
កីឡាករDiego Godin
គួរបញ្ជាក់ឱ្យដឹងផងដែរថា ការប្រកួតរវាងម្ចាស់ផ្ទះ Juventus និងក្រុមភ្ញៀវ Cagliari នឹងធ្វើឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ វេលាម៉ោង ២:៤៥ នាទីទាបភ្លឺ៕  
កីឡាករ Diego Godin