ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid ទាំង២រូប ត្រលប់មកហ្វឹកហាត់វិញហើយ ក្រោយជាសះស្បើយពីកូវីដ១៩

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ១៣:១៦
អេស្ប៉ាញ៖ សារព័ត៌មាន Marca បានចេញផ្សាយនាពេលថ្មីៗនេះថា កីឡាករខ្សែប្រយុទ្ធ Eden Hazard និង Eder Militao បានតេស្ដអវិជ្ជមានកូវីដ១៩ ដែលនេះពិតជាដំណឹងដ៏ល្អមួយសម្រាប់ក្លិប Real Madrid ក្នុងការឱ្យកីឡាករទាំងពីរត្រលប់មកហ្វឹកហាត់វិញជាធម្មតា ដើម្បីត្រៀមសម្រាប់ការប្រកួត។
កីឡាករខ្សែប្រយុទ្ធEden HazardនិងEder Militao
តាមព័ត៌មានបានឱ្យដឹងទៀតថា កីឡាករខ្សែប្រយុទ្ធទាំងពីរខាងលើ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្លិប Real Madrid ដែលនឹងធ្វើដំណើរទៅកាន់ទឹកដីរបស់ Villarreal។ យ៉ាងណាមិញ កាលពីថ្ងៃពុធកន្លងទៅកីឡាករ Casemiro ក៏ទើបតែជាពីជំងឺកូវីដនេះផងដែរ។គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២ ខែវិច្ឆិកា កីឡាករ Eder Militao ត្រូវបានរកឃើញវិជ្ជមានកូរីដជាលើកដំបូង ខណៈ Eden Hazard រកឃើញនៅ៦ថ្ងៃ បន្ទាប់ជាមួយលោក Casemiro៕