គួរឲ្យសរសើរ! សុនខមួយក្បាល ប្ដូរជីវិតទៅជួយសង្គ្រោះអ្នកជំងឺ៤នាក់ ពីអគ្គិភ័យក្នុងមន្ទីរពេទ្យមួយនៅរុស្ស៊ី (មានវីដេអូ)

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ១៣:០៩
រុស្ស៊ី៖ ថ្មីៗនេះ សុនខដ៏ក្លាហានមួយក្បាល បានប្ដូរជីវិតទៅជួយសង្គ្រោះអ្នកជំងឺ ៤នាក់ ពីមជ្ឈមណ្ឌលថែទាំសុខភាពរុស្ស៊ីមួយក្នុងតំបន់ Leningrad បន្ទាប់ពីវាបានរត់ចូលអគារដើម្បីផ្តល់សញ្ញាឲ្យអ្នកនៅខាងក្នុងបានដឹងអំពីគ្រោះថ្នាក់។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ អ្នកជំងឺនៃមជ្ឈមណ្ឌលថែទាំសុខភាពឯកជនទាំង ៤នាក់ ត្រូវក្រុមអ្នកពន្លត់អគ្គិភ័យធ្វើការជម្លៀសចេញបានដោយសុវត្ថិភាព ខណៈសុនខផើមឈ្មោះ Matilda ត្រូវបានជួយសង្គ្រោះក្រោយគេ ដោយអ្នកស្ម័គ្រចិត្ដពីរនាក់ គឺនាង Elena Kalinina និងលោក Alexander Tsinkevich។ បច្ចុប្បន្ននេះ Matilda កំពុងទទួលការព្យាបាល បន្ទាប់ពីរលាកភ្លើងធ្ងន់ធ្ងរ និងសន្លប់ដោយសារចំហាយកាបូនម៉ូណូអុកស៊ីត (Carbon monoxide) កំឡុងពេលអគ្គីភ័យឆាប់ឆេះ។យ៉ាងណាមិញ ក្រុមអ្នកការពារសត្វនៅជម្រក Vasilek ក្នុងទីក្រុង Saint Petersburg ដែលកំពុងព្យាបាល បាននិយាយថា Matilda រលាកមុខ ក និងពោះធ្ងន់ធ្ងរ ហើយវាត្រូវបានអ្នកឯកទេសមើលថែ និងពិនិត្យកូននៅក្នុងពោះយ៉ាងយកចិត្ដទុកដាក់ ដោយកូនៗរបស់វានៅតែមានជីវិត និងកំពុងលូតលាស់បានល្អផងដែរ។  តែទោះជាយ៉ាងណា Matilda នឹងមិនអាចបំបៅកូនរបស់វាបានទេ បន្ទាប់ពីដោះរបស់វាត្រូវរលាកភ្លើងធ្ងន់ធ្ងរពេក៕  សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
អគារដែលអគ្គិភ័យឆាប់ឆេះ
សុនខ Matilda
សុនខ Matilda
សុនខ Matilda
នាងElena Kalinina
លោកAlexander Tsinkevich