ក្រោយបន្តកុងត្រាថ្មីលោក Pep Guardiola ត្រៀមធ្វើរឿងចម្បងៗទាំង៤នេះឲ្យ Man City

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ១៣:៥២
អង់គ្លេស៖ ក្រោយចូលមកដឹកនាំ Manchester City កាលពីឆ្នាំ២០១៦មក លោក Pep Guardiola បានជួយឲ្យក្លិបមួយនេះឈ្នះពាន Premier League ចំនួន២រដូវកាល និងពានធំៗក្នុងស្រុកមួយចំនួនទៀតផងដែរ។ ក្នុងនោះដែរថ្មីៗនេះលោកក៏បានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Man City បន្ថែមទៀត ពោលមានសុពលភាពរហូតដល់ឆ្នាំ២០២៣ឯណោះ។ 
លោកPep Guardiola
ដោយឡែកបន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ លោក Pep Guardiola មានរឿងចម្បងៗចំនួន៥ ដែលត្រូវសម្រេចឲ្យបានមុនឆ្នាំ២០២៣មកដល់។​ ក្នុងនោះមានដូចជា៖
  1.    ផ្ទេរយកខ្សែប្រយុទ្ធឆ្នើមវ័យក្មេងម្នាក់មកស្នងតំណែង Sergio Aguero
  2. រៀបចំឲ្យកីឡាករវ័យ២០ឆ្នាំកំពុងឡើងជើងខ្លាំង Phil Foden លេងឲ្យមានគុណភាព នៅតំបន់បម្រើប្រយុទ្ធ  
  3.   ព្យាយាមធ្វើយ៉ាងណាកុំឲ្យបាត់ពិន្ទុច្រើនពេកនៅ Premier League ចាប់ពីប្រកួតក្រោយទៅ  
  4.   លើកពាន UEFA Champions League ឲ្យ Manchester City 
លោកPep Guardiola និងកូនក្រុមរបស់លោក