ជីវិតតារាស្រីម្នាក់នេះ ធ្លាប់ហាយសូរ ដល់លែងប្តីសេដ្ឋី ធ្លាក់ខ្លួនដល់ថ្នាក់នេះ

ចិន៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា តារាសម្តែងហុងកុង Rain Li  បង្ហាញខ្លួននៅមជ្ឈមណ្ឌលទិញទំនិញមួយនៅហុងកុង ដែលគេប្រទះឃើញ តារាស្រីរូបនេះ មានលើកសក់ចងឡើង ពាក់អាវយឺតចម្រុះពណ៌ និងបានពាក់ម៉ាស ជាមួយកាយវិការដើរផ្សារ យ៉ាងរីករាយ។យោងតាមប្រព័ន្ធផ្សព្វផ្សាយ​នៅហុងកុង បានរាយការណ៍មកថា តារាស្រីរូបនេះ បានទិញម្ហូបអាហារសាមញ្ញ ក៏ដូចជាបានដើរផ្សារទិញរបស់បញ្ចុះតំលៃ យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលតារាស្រីវ័យ ៣៨ឆ្នាំរូបនេះ បានបង្ហាញខ្លួនចាប់តាំងបានលែងលះស្វាមីរបស់ខ្លួន។តួយ៉ាង កាលពីនៅថ្ងៃទី ១២ ខែវិច្ឆិកា តារាស្រីរូបនេះ បាននិយាយថា បានដាក់ពាក្យ លែងលះរបស់នាងជាមួយអ្នកជំនួញ Eric Huang ជាស្វាមីរបស់នាង។ ចំពោះមូលហេតុរូបនាង ក៏បានលើកឡើងពន្យល់ថា ក៏ព្រោះតែអ្នកទាំងពីរ បានរស់នៅផ្សេងគ្នាចាប់តាំងពីមានបញ្ហាកូវីដ១៩ ទើបបណ្តាលឲ្យអ្នកទាំងពីរឈានដល់ផ្លូវបំបែកបែបនេះ។គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរបានចូលរោងការកាលពីខែ កុម្ភៈ ឆ្នាំ២០១៩។ តាមប្រភពដដែលបាន និយាយថា លោក Eric Huang ត្រូវបានគេដឹង ជាអ្នកជំនួញម្នាក់ ដែលមានទ្រព្យស្តុកស្តម្ភ ខាងផ្នែកសំភារៈដែកធំបំផុត នៅក្នុងចិនដីគោក៕សូមទស្សនារូបខាងក្រោម៖
Rain Li
Rain Li
Rain Li និងអតីតស្វាមី
អតីតស្វាមី និង Rain Li
រូបគេបានប្រទះនាងដើរផ្សារ