ប៉ាៗកូនមួយ Zayn កោរពុកមាត់ចេញទៅ លេចធ្លោខ្លាំងម៉្លេះ ហ្វេនស្រីៗឃើញហើយបាក់ស្រិបៗ

បរទេស៖ អតីតសមាជិកក្រុម One Direction លោក Zayn Malik បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជន ជាពិសេសនោះអ្នកគាំទ្រ ឈ្លក់វង្វេង នៃរូបរាងថ្មី របស់តារាប្រុសរូបនេះ បន្ទាប់ពីបង្ហាញការផ្លាស់ប្តូរស្ទាយ៍ ដ៏សំខាន់មួយ ដែលបានដាច់ចិត្តកោរពុកមាត់ដ៏សែនស៊ិចស៊ីរបស់លោក។យោងតាមលើរូបភាព ដែលបានត្រូវគេចែកចាយ លើបណ្តាញសង្គម ពាសពេញអ៉ីនធើណែត បានប្រទះឃើញមិត្តប្រុស​តារាម៉ូដែល Gigi Hadid តាមសាធារណៈ ដែលបានគ្រងឈុតអាវធំ ពាក់វែនតាការពារកំដៅថ្ងៃពណ៌ទឹកតែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មុខរបស់លោកប៉ាកូនមួយតែម្តង ត្រូវបានគេសង្កេតឃើញថា Zayn បានកោរពុកមាត់​ ដែលមើលទៅមានសភាពក្មេងជាងវ័យតែម្តង។យ៉ាងណាមិញ ការផ្លាស់ប្ដូរស្ទីលបែបនេះ ធ្វើឲ្យបណ្ដាហ្វេនៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ប៉ុន្តែ នេះមិនមែនជាលើកទីមួយ សម្រាប់តារាប្រុសរូបនេះ បានជ្រើសរើស​ស្ទាយ៍ គ្មានពុកមាត់ ឬពុកចង្ការនោះទេ ព្រោះរូបលោកក៏បានបង្ហោះរូបភាពស្ទាយ៍អត់ពុកមាត់បែបនេះ លើបណ្តាញសង្គមម្តងរួចផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
Zayn Malik
Zayn Malik និង Gigi Hadid
រូបZayn អត់ពុកមាត់ ដែលបង្ហោះលើបណ្តាញសង្គម
រូប Zayn អត់ពុកមាត់