កូនប្រុសលោក ដូណាល់ ត្រាំ កំពុងទទួលការព្យាបាល បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ១៤:៣៤
វ៉ាស៊ីនតោន៖ កូនប្រុស​ច្បងរបស់លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ដែល​​ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីដើមសប្តាហ៍នេះ គឺបាននឹងកំពុងទទួលការព្យាបាលដាច់ដោយឡែក។ លោក ​Donald Trump Jr ដែលមានវ័យ ៤២ឆ្នាំ គឺ​ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់ឪពុក​លោក។​លោក Donald Trump Jr គឺជាកូនប្រុសបង្កើតប្រធានាធិបតីអាមេរិកចុងក្រោយគេ ដែលបានឆ្លងជំងឺកូវីដ-១៩ បន្ទាប់លោក ដូណាល់ ត្រាំ លោកស្រី ​Melania Trump និងលោក Barron Trump ដែលជាកូនពៅ វ័យ១៤ឆ្នាំ។គួរជម្រាបដែរថា បើគិតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ-១៩ ១២,២៧៤,៧២៦​នាក់ អ្នកស្លាប់ ២៦០,២៨៣នាក់ និងអ្នកជាសះស្បើយ ៧,៣១៦,៣២៣នាក់៕
លោក Donald Trump Jr
កូនពៅរបស់លោក ត្រាំ