ឲ្យហេតុ ដូចលាគ្នា! រំជួលចិត្ត ក្រោយអានសារ គូស្នេហ៍ បុរសជិះម៉ូតូធំ ដែលគ្រោះថ្នាក់ស្លាប់ថ្ងៃនេះ

កំពង់ធំ៖ នៅក្នុងថ្ងៃនេះមានហេតុការណ៍ដ៏រន្ធត់ខ្លាំង និងភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកជិះម៉ូតូធំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលជិះនៅក្នុងដំណើរ ក្នុងកម្មវិធី 6th Anniversary Of ETF ទៅខេត្តសៀមរាប បានបាត់បង់ជីវិត។នៅក្នុងហេតុការណ៍នេះដែរ ឃើញថាអាខោនហ្វេសប៊ុកឈ្មោះ Suong Sothea ជិះ​Yamaha R1​ ដែលគោលដៅជិះពី​ភ្នំពេញឆ្ពោះ​ទៅខេត្តសៀមរាប​ បានគ្រោះថ្នាក់បុកគ្នាជាមួយនឹងម៉ូតូគ្រូ​បង្រៀន​ម្នាក់​ ដោយបានជិះ​ម៉ូតូ​Dream​ បុកគ្នា​​នៅ​ខាង​មុខ​វត្ត​ទួលវិហារ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ដោយបានស្លាប់​ទាំង​សង​ខាងផងដែរ។ ក្រោយពីបានទទួលដំណឹងនេះ មហាជនជាច្រើនពិតជាក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារសពរបស់អ្នកទាំង២។យ៉ាងណាមិញអ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នារំជួលចិត្តនោះគឺ មុនពេលស្លាប់គូស្នេហ៍បុរសដែលជាអ្នកបើកម៉ូតូYamaha R1​ បានស្លាប់នោះ បានបង្ហោះសារបង្ហាញក្តីបារម្ភ ពាក្យពេចន៍ជូនពរជាច្រើននៅពេលទៅដំណើរកម្សាន្តមួយនេះ ដោយមើលទៅហាក់ដូចជាការលាគ្នាចុងក្រោយយ៉ាងដូច្នេះ។លើសពីនេះទៅទៀត ថ្ងៃដែលបុរសម្នាក់នេះបានបាត់បង់ជីវិត ក៏ជាថ្ងៃគម្រប់ខួបស្នេហារបស់អ្នកទាំង២ផងដែរ ទាំងនេះដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមពិតជាក្តុកក្តួលយ៉ាងខ្លាំង ខណៈពេលដែលខាងស្រី ដង្ហើយហៅខាងប្រុសមកវិញ៕
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់ និងគូស្នេហ៍
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់ និងគូស្នេហ៍
សាររបស់គូស្នេហ៍ អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
សាររបស់គូស្នេហ៍ អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
ហេតុការណ៍គ្រោះថ្នាក់