លេងសើចម៉េចបាន! West Ham ចូលប្រជែងក្លិបធំៗនៅ PL ប្រមាញ់យកកីឡាករក្រុម Juventus ម្នាក់នេះ

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ១៥:២១
អឺរ៉ុប៖ ក្លិបញញួរយក្ស West Ham United ត្រូវបានគេរាយការណ៍មកថា បានចូលរួមប្រជែងជាមួយក្លិបធំៗនៅ Premier League ប្រមាញ់យកខ្សែបម្រើក្រុមសេះបង្កង់ Juventus កីឡាករ​ Sami Khedira
កីឡាករ​Sami Khedira
ខ្សែបម្រើដែលសំបូរបទពិសោធន៍ រូបនេះអាចនឹងចាកចេញពី Juventus នៅរដូវក្ដៅឆ្នាំក្រោយ ដោយគ្មាន​តម្លៃខ្លួន ពោលគឺនៅពេលកុងត្រារបស់គេផុតកំណត់នាខែមិថុនា ឆ្នាំ២០២១ ក្រោយមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Andrea Pirlo
លោកAndrea Pirlo
Khedira វ័យ៣៣ឆ្នាំ មិនត្រូវបានលោក Pirlo បញ្ចូលឈ្មោះក្នុងក្រុម ទៅលេងនៅព្រឹត្តិការណ៍ Champions League ឡើយ ដោយឡែកបើនៅក្របខ័ណ្ឌ Serie A វិញ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ ក៏មិនទាន់បានចូលលេងសូម្បីតែម្ដងនៅរដូវកាលនេះ។ទន្ទឹមនឹង Khedira ជិតចែកផ្លូវគ្នាជាមួយ Juventus ខ្សែបម្រើរូបនេះ ចាប់ផ្ដើមមានដំណឹងចចាមអារាម ពាក់ព័ន្ធនឹងការផ្លាស់ទៅក្លិបបិសាចក្រហម Manchester United និងក្លិបមាន់ខ្នាយមាស Tottenham Hotspur។
កីឡាករ​Sami Khedira
ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត Sportmediaset ក្រៅពីក្លិបធំៗទាំងពីខាងលើនៅ Premier League ក្លិប West Ham ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថាន Khedira ជាមួយ Juventus ផងដែរ។ហើយសម្រាប់ Khedira ផ្ទាល់ក៏មានបំណងចង់ផ្លាស់ទៅលេងនៅលីគកំពូលអង់គ្លេស ដោយរូបគេបានលើកឡើងប្រាប់កាសែត Sky Germany យ៉ាងដូច្នេះថា៖
កីឡាករ​Sami Khedira