ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញផូស៊ីលដាយណូស័រ​ ដែល​​ប្រយុទ្ធគ្នាដល់ស្លាប់កាលពី​ ៦៧លានឆ្នាំមុន (មានវីដេអូ)

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ១៦:២៣
បរទេស៖ ​ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញផូស៊ីលពេញលក្ខណៈដំបូងគេបំផុតរបស់ដាយណូស័រ Tyrannosaurus rex ឬ T-Rex ដែលត្រូវបានកប់នៅក្នុងដីល្បាប់​ បន្ទាប់ពី​ប្រយុទ្ធគ្នាដល់ស្លាប់ជាមួយពូជដាយណូស័រ Triceratops ​កាលពី ៦៧លានឆ្នាំមុន​។​ទម្រង់សាកសព ស្នាមលើស្បែក និងរបួស រួមទាំងធ្មេញរបស់ដាយណូស័រ T-Rex ដែលជាប់នៅក្នុងខ្លួន​ដាយណូស័រ Triceratops គឺគេនៅតែអាចពិនិត្យឃើញ បើទោះជាវាមាន​អាយុកាលរាប់សិបលានឆ្នាំក្តី។ផូស៊ីលដាយណូស័រ T-Rex និង Triceratops ត្រូវបានឃើញ​នៅឆ្នាំ២០០៦ ក្នុងរដ្ឋ Montana សហរដ្ឋអាមេរិក ដោយក្រុមអ្នកប្រមាញ់​ផូស៊ីលជំនាញ។ ប៉ុន្តែផូស៊ីលទាំងនេះ គឺមានមនុស្សតិចតួចណាស់ ដែលអាចមានឱកាសបានឃើញវា។គួរជម្រាបថា ដំណើរការធ្វើកំណាយគ្រោងឆ្អឹងដាយណូស័រទម្ងន់ ១៤តោន​នេះ ត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ ដោយអង្គការមិនរកប្រាក់ចំណេញនៃសារមន្ទីរវិទ្យាសាស្ត្រធម្មជាតិ North Carolina ៕