អ្នកចាត់ការរបស់ Conor និយាយថាជំនួបរវាង Pacquiao និង Conor នៅតែអាចកើតឡើងនៅឆ្នាំ ២០២១

  • សៅរ៍ ២១ វិច្ឆិកា, ២០២០ ១៦:៣៥
បរទេស ៖  យោងតាមការចុះផ្សារយរបស់គេហទំព័រ Boxingscene ចុះផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បានផ្សាយថា លោក Audie Attar អ្នកចាត់ការទូទៅរបស់កំពូលអ្នកប្រយុទ្ធក្នុងទ្រុង កីឡាករ Conor McGregor រំពឹងថានឹងមានការប្រកួតគ្នារវាងកីឡាករ Manny Pacquiao និង Conor  នៅក្នុងឆ្នាំ ២០២១ ។
Manny PacquiaoនិងConor McGregor
គួររំលឹកផងដែរថា  ក្នុងឆ្នាំ២០១៧ Conor ធ្លាប់បានប្រកួតលក្ខណៈប្រដាល់សកលម្ដងរួចហើយ ដោយពេលនោះ រូបគេបានចាញ់កីឡាករ Floyd Mayweather ក្នុងទឹកទី១០ នៅឯសង្វៀន T-Mobile Arena នៅ Las Vegas
Manny PacquiaoនិងConor McGregor
Manny Pacquiao ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ជើងឯកខ្សែក្រវាត់ចំនួន៨សម័យ បានឃ្លាតឆ្ងាយពីសង្វៀនចាប់តាំងពីខែកក្កដាឆ្នាំ២០១៩មកម្ល៉េះ បន្ទាប់ពីរូបគេបានយកឈ្នះលើកីឡាករ Keith Thurman និងដណ្តើមបានខ្សែក្រវាត់ទម្ងន់មធ្យម WBA
manny pacquiao vs keith thurman
លោក Attar បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា ៖ 
លោកAttar
Manny Pacquiao និង Conor McGregor