«ទង្វើ​​​សាមញ្ញៗ​​​របស់​ស្វាមី ដែលធ្វើឲ្យខ្ញុំមិន​រអារ​នឹង​អួតប្រាប់​​អ្នក​​ដទៃ​»!

ជីវិតអាពាហ៍ពិពាហ៍ គឺវាមិនស្រួលដូចជាការគិតនោះទេ។ លុះត្រាតែយើងចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញ​ទៅ​មក​​ទើបមានសុភមង្គល។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកពីសកម្មភាពខ្លះ​របស់បុរសម្នាក់ដែលធ្វើខ្លួនជាស្វាមីដ៏ឧត្តមសម្រាប់​ខ្ញុំ។គាត់ជាមនុស្សសាមញ្ញម្នាក់ ប៉ុន្តែគាត់ខិតខំតស៊ូក្នុងជីវិតណាស់។ គាត់មិនទាន់ទទួលសញ្ញាប័ត្របរិញ្ញាប័ត្រនៅឡើយ​ទេ តែគាត់មានសមត្ថភាពអាចធ្វើការក្រុមហ៊ុនបាន។ គាត់ជិះម៉ូតូចាស់របស់គាត់ទៅជួបអតិថិជន និងប្រជុំនៅ​ខាងក្រៅ​ទាក់ទងនឹងមុខជំនួញរបស់គាត់។ គាត់ធ្វើការពីម៉ោង ៦ព្រឹក្រៅពីរឿងការងារ គាត់មិនដែលចេញក្រៅផ្ទះដោយមិនមានខ្ញុំទៅជាមួយទេ។ គាត់មិនផឹកស្រា មិនជក់បារី មិនដើរ​លេងជួបជុំជាមួយពួកម៉ាក។ កាលខ្ញុំទំងន់ គាត់តែងតែម៉ាស្សាធ្វើសរសៃររហូតដល់ខ្ញុំគេងលក់ ទើប​គាត់ទៅ​បន្តរកាងារ​គាត់ទៀត។ កាលខ្ញុំទំងន់ចាប់ពី ៣ខែទៅ គាត់មិនដែលអោយខ្ញុំលើករ រឿងតែ ៣យ៉ាងគត់ដែលខ្ញុំធ្វើ គឺធ្វើម្ហូបឆ្ងាញ់ៗអោយគាត់ពិសារ រំលឹកគាត់ពីការងារទាំងឡាយដែលគាត់ត្រូវធ្វើ និងផ្ដល់គំនិតអោយគាត់នៅពេលដែលគាត់ត្រូវការ។ គាត់ជាមនុស្សល្អលើសពីអ្វីដែលខ្ញុំធ្លាប់រំពឹងទុក ល្អរហូតខ្ញុំ​មិនរំភើបមិនបាន។ គាត់ល្អរហូតខ្ញុំរអៀសខ្លួន ហើយគាត់ធ្វើ