ពេល​ពិបាកចិត្ត កុំគិត​ដល់ ៤ចំណុចនេះ​ដាច់ខាត បើមិន​ចង់​ស្តាយ​ក្រោយមួយជីវិត

ជំងឺបាក់ទឹកចិត្តបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើមនុស្សយើងនាពេលបច្ចុប្បន្ន។ ហើយមែនទែនទៅ វាបណ្តាល​មកពី​កត្តា​ជាច្រើនយ៉ាងដូចជា ការពិបាកចិត្តខ្លាំង សម្ពាធគ្រួសារ កាងារ លុយកាក់ ស្នេហា និងសង្គមជាដើម បានធ្វើអោយ​មនុស្ស​ជាច្រើន​ធ្លាក់​ខ្លួន​​ក្នុង​ជំងឺបាក់ទឹកចិត្ត។ខាងក្រោមនេះជារឿង ៤យ៉ាង ដែលយើងមិនគួរធ្វើជាដាច់ខាតនៅពេលពិបាកចិត្ត៖១. កុំព្យាយាមធ្វើបាបខ្លួនឯង
ក្នុងដំណាក់កាលនេះការស្រឡាញ់ខ្លួនឯងជារឿងដែលសំខាន់បំផុត។ ការធ្វើបាបរូបកាយខ្លួនឯង វាបង្ហាញអោយ​ឃើញថា​ អ្នកជាមនុស្សអកតញ្ញូមិនដឹងគុណរូបរាងកាយ​ដែលអ្នកមានគុណបានផ្តល់អោយ ​មិនចេះ​ស្រឡាញ់ខ្លួនឯង​។ វាមិនអាចជួយអោយយើងប្រសើរឡើងបានឡើយ លើសពីនេះអាចឈានទៅដល់ការគិតខ្លីថែមទៀតផង។២. កុំគិតគំនិតវិជ្ជមាន
ពេលអ្នកមានអារម្មណ៍ពិបាកចិត្ត គ្រប់រឿងអវិជ្ជមាននឹងបុកមកកាន់ខួរក្បាលរបស់អ្នក។ អ្នកកាន់តែគិត​ វាកាន់តែចូល​មក​កាន់តែច្រើន។ អ្នកគួរតែងាកមកសម្លឹងមើលអ្វីល្អ គិតអ្វីល្អៗនៅជុំវិញខ្លួនអោយបានច្រើន ព្យាយាមគិតដល់អ្វី ដែល​ផ្តល់​កម្លាំងចិត្តអោយអ្នក កុំគិតអ្វីដែលធ្វើអោយអារម្មណ៍អ្នកមិនសប្បាយចិត្តអោយសោះ។៣. កុំអោយអារម្មណ៍មិនល្អ ឬ​កំហឹងប៉ះពាល់ដល់អ្នកដទៃ
ពេលដែលអ្នកមានអារម្មណ៍មិនល្អ ត្រូវប្រាកដចិត្តថាអ្នកនឹងមិនបញ្ចេញទៅលើអ្នកដទៃដែលនៅជុំវិញខ្លួននោះទេ។ វានឹងអាចធ្វើអោយអ្នកសោកស្តាយទៅថ្ងៃក្រោយ។ អ្នកក៏មិនគួរគិតអវិជ្ជមានលើអ្នកដទៃដែរ ត្រូវគិតថាពួកគេជា​មនុស្ស​ក្បែរខ្លួន​ ដែលចាំផ្តល់កម្លាំងចិត្តអោយអ្នក។៤. មិនត្រូវនៅស្ងៀម ផ្តេកផ្តួលទៅនឹងភាពបាក់ទឹកចិត្តឡើយ
អ្នកត្រូវតែក្រោកឡើងដើរចេញពីកន្លែងនេះ ទីនេះមិនមែនជាទីកន្លែងសម្រាប់អ្នកឡើយ អ្នកគួរតែឈរលើផ្លូវដែលឆ្ពោះ​ទៅ​កាន់សុភមង្គល រីករាយ សុខភាព ភាពមានបាន សម្ព័ន្ធភាពដែលល្អ និងជីវិតត្រជះត្រចង់ ដល់ពេលដែលអ្នកត្រូវធ្វើ​ការ​ផ្លាស់ប្តូរហើយ។ អ្នកគួរតែដាក់គោលដៅសម្រាប់ខ្លួនឯងទៅធ្វើកិច្ចការដែលជាក្តីសុបិន្តរបស់អ្នក ហើយបេ្តជ្ញាធ្វើវា​អោយ​បាន​សម្រេច​ដោយកុំយកពេលគិតតែរឿងពិបាកចិត្តពេក។       
អ្នកគួរតែអានសៀវភៅ ស្តាប់អត្ថបទល្អៗទាក់ទងនឹងការលើកទឹកចិត្តអោយបានច្រើន។ បើនៅតែមិនប្រសើរ អ្នកគួរតែ​ទៅ​ពិគ្រោះជាមួយអ្នកជំនាញផ្នែកផ្លូវចិត្ត​ទើបជាការប្រសើរ។"មានមនុស្សជាច្រើនប្រាថ្នាជីវិតដូចជាអ្នក ទាំងដែលអ្នកមិនដឹងខ្លួនឯងផង"  "ស្រលាញ់ខ្លួនឯងអោយច្រើន ហើយដើរឆ្ពោះទៅមុខបន្ត"  "ដរាបណាណានៅមានដង្ហើម នៅតែមានសង្ឃឹម"៕