បើមិនចង់បាត់បង់គូស្នេហ៍របស់អ្នកទេ សូមកុំគ្រាន់តែនិយាយ ថាស្រលាញ់នាង តែគួរបង្ហាញសកម្មភាពអ្នកវិញទើបល្អ

តាំងពីចាប់ផ្តើមសាងស្នេហានេះមក មានរឿងរ៉ាវមិនតិចទេពួកយើងបានហែលឆ្លងជាមួយគ្នា ទម្រាំពួកយើងអាចដឹង និងស្គាល់ចិត្តគ្នា។ នេះក៏ព្រោះតែដៃគូស្នេហាជាពិសេសបុរសជាគូស្នេហ៍នេះតែម្តង គេក្លាហានណាស់ គេហ៊ានចូលមកនិយាយលួងលោម និងព្រមទាំងសន្យាជាច្រើន បូករួមសកម្មភាពចង់រក្សាស្នេហាតែអ្វីៗ ពិតណាស់វាផ្អែមនិងល្អបំផុតបែបនោះបានតែដំបូងមែនច្រើនបំផុត ៣ខែដំបូងប៉ុណ្ណោះ ពីព្រោះមនុស្សបុរសក៏បានប្រែប្រួលទៅជាមិនសូវយកចិត្តទុកដាក់ និងមនុស្សស្រីជាដៃគូដូចមុនទេ នេះក៏ព្រោះតែពួកគេគិតថាមនុស្សស្រលាញ់គ្នាស្គាល់ចិត្តគ្នាហើយចាំបាច់អីទៅ យកចិត្តទុកដាក់បារម្ភអី
រូបតំណាង
សរុបមក បុរសជាគូស្នេហ៍សូមបង្ហាញទង្វើ និងសកម្មភាពរបស់អ្នកឲ្យបានស្ថិតស្ថេរ ទោះមិនបានដូចពេលចាប់ផ្តើមស្រលាញ់គ្នាដំបូងក៏គ្រាន់ផ្តល់ការយកចិត្តទុកដាក់ឬគ្រាន់នឹកដល់មនុស្សស្រីជាគូស្នេហ៍អ្នកនៅពេលអ្នក សប្បាយចិត្ត កើតទុក ឬក៏ឈឺចាប់ក៏បានដែរ ព្រោះវាជាសកម្មភាពតិចតួចដែលអាចដូចនេះការស្រលាញ់ពិតមិនមែនជាពាក្យថា “បងស្រលាញ់អូន” តែប៉ុណ្ណឹងទេ តែវាជាសកម្មភាពដែលបង្ហាញឲ្យគូស្នេហ៍អ្នកដឹងថា “បង! ពិតជាស្រលាញ់និងយកចិត្តទុកដាក់និងអូន ហើយខ្លាចបំផុតគឺអូនឈឺចាប់និងស្រក់ទឹកភ្នែក” ទៅវិញទេ៕
រូបតំណាង