គូស្នេហ៍ដែលនៅឆ្ងាយគ្នា លែងជាបញ្ហាហើយ ឱ្យតែអ្នកអាចរក្សានូវ៤ចំណុចនេះបាន

រយៈចម្ងាយ មិនអាចក្លាយជារនាំង ឬឧបសគ្គសម្រាប់ស្នេហារបស់អ្នកបានទេ សំខាន់ឱ្យតែអ្នកមានភាពជឿជាក់ ស្មោះត្រង់ចំពោះគ្នា ទុកចិត្តគ្នា កុំចេះតែសង្ស័យ មានអ្វីត្រូវនិយាយគ្នាឱ្យបានច្បាស់ៗ កុំចេះតែលាក់ទុក ហើយអន់ចិត្តតែម្នាក់ឯងឱ្យសោះ។ ដូច្នេះ ខាងក្រោមនេះ គឺជាហេតុផលមួយចំន១. ចេះស្ដាប់គ្នាទៅវិញទៅមក
រូបតំណាង
ការរក្សាចំណងមួយឱ្យបានយូរអង្វែង ក៏មានការរួមចំណែកដោយការដែលអ្នកចេះបែងចែក មានហេតុផល និងស្ដាប់គ្នាទៅវិញទៅមក។ ដ្បិតថានៅឆ្ងាយគ្នា មិនអាចឃើញសកម្មភាពប្រចាំទាំងស្រុងរបស់គ្នា ដូច្នេះ ម្ខាងៗប្រាកដជាកើតមានអារម្មណ៍សង្ស័យ ឬមិនអស់ចិត្ត មិនបាននៅក្បែរ មើលថែមនុស្សដែលខ្លួនស្២. រក្សាទំនាក់ទំនង និងការជួបគ្នាឱ្យបានទៀងទាត់
រូបតំណាង
ការផ្ញើសារ ការCallរកគ្នា គឺជារឿងដែលអ្នកអាចធ្វើបានតែម្យ៉ាងគត់ ដូច្នេះមិនថារវល់ មមាញឹកកម្រិតណាទេ ដាច់ខាតអ្នកត្រូវតែចេះរក្សាទំនាក់ទំនង ឱ្យគ្នាឱ្យបានជាប់ជាប្រចាំ ត្រឹមការផ្ញើសារថា Good Night / Good Morning ជារៀងរាល់ថ្ងៃ វាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះ៣. ឧស្សាហ៍និយាយពីផែនការអនាគតជាមួយគ្នា
រូបតំណាង
ការនិយាយ ឬរំឭកពីផែនការអនាគតជាមួយនឹងគ្នា វាគឺជាការផ្ដល់ក្ដីសង្ឃឹម និងពង្រឹងដល់ចំណងស្នេហារបស់អ្នកទាំងពីរ ឱ្យបានដឹងកាន់តែច្បាស់ថា អ្នកទាំងពីរពិតជាចង់រួមដំណើរជីវិតទៅថ្ងៃមុខជាមួយគ្នា ចង់កសាងគ្រប់យ៉ាងជាមួយគ្នា វាជាសញ្ញាវិជ្ជមានមួយដែលធ្វើឱ្យអ្នកទាំងពីរកាន់តែរីករ៤. ជឿជាក់ និងទុកចិត្តគ្នា
រូបតំណាង
ជាក់ស្ដែង ការជឿជាក់ និងទុកចិត្តគ្នានេះ គឺជាគ្រឹះដ៏សំខាន់បំផុតដែលដៃគូគ្រប់រូបត្រូវតែមាន មិនថាចំពោះតែអ្នកនៅឆ្ងាយគ្នានោះឡើយ។ ព្រោះថាមានតែការជឿជាក់ និងទុកចិត្តគ្នានេះទេ ដែលអាចធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ថាស្នេហារបស់អ្នកពិតជាមានសុត្ថិភាព មានគោលពិតប្រាកដ មានគ្ខ្មែរឡូតសូមរក្សាសិទ្ធិ