រូបគំនូរទាំងនេះ នឹងធ្វើឱ្យអ្នកមើល សរសើរមិនដាច់ពីមាត់ ព្រោះតែលក្ខណៈបំភាន់ភ្នែករបស់វា

បរទេស៖ ក្នុងនាមជាវិចិត្រករមួយរូប គឺតែងតែមានគំនិតច្នៃប្រឌិត ធ្វើយ៉ាងណាឱ្យស្នាដៃរបស់ខ្លួនមានភាពខុសប្លែកពីវិចិត្រករផ្សេងៗទៀត ដើម្បីធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍។ ងាកមកមើលស្នាដៃរបស់វិចិត្រករជនជាតិកាណាដា លោក Robert Gonsalves វិញ លោកបានសម្អិតសម្អាងគំនូររបស់លោកអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ដើម្បីធ្វើឱ្យគំនូររបស់លោកមានលក្ខណៈល្អឥតខ្ចោះ។ យ៉ាងណាមិញ រូបគំនូរទាំងនេះមិនត្រឹមតែមានភាពស្រស់ស្អាតនោះទេ ថែមទាំងបានបង្កប់នូវការបំភាន់ភ្នែកបន្ថែមទៀតផងដែរ ប្រសិនបើប្រិយមិត្តក្រឡេកមើលមួយភ្លែត លោកអ្នកអាចនឹងគិតថាវាគ្រាន់ជារូបគំនូរធម្មតាៗប៉ុណ្ណោះ។ ដូចនេះហើយ ដើម្បីកុំឱ្យមានភាពមន្ទិលសង្ស័យច្រើន ប្រិយមិត្តអ្នកអានអាចទស្សនាគំនូរខាងក្រោមនេះបាន៖