លេងសើចអត់បានទេ! មើលកូនចុងភៅអាយុ ៣ឆ្នាំរូបនេះផង មានជំនាញធ្វើម្ហូបមិនធម្មតា ផ្អើលអស់មហាជន (មានវីដេអូ)

សហរដ្ឋអាមេរិក៖ កូនចុងភៅអាយុទើបតែ ៣ឆ្នាំម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចុច Follow រាប់លាននាក់នៅលើបណ្ដាញសង្គម TikTok អំពីវីដេអូឃ្លីបខ្លីៗនៃការបង្រៀនធ្វើម្ហូបរបស់គេ។  បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងតូច Ilirian Kameraj មានទីលំនៅ ស្ថិតនៅ Great Neck ក្នុងទីក្រុងញ៉ូយ៉ក ដែលធ្លាប់មានបទពិសោធន៍ចូលផ្ទះបាយជាមួយនឹងម្ដាយរបស់គេ តាំងពីមានអាយុតិចជាង ១ខួបមកម្ល៉េះ។ ហើយចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ ស្ដ្រីជាម្ដាយឈ្មោះ Dorentina បានចាប់ផ្ដើមធ្វើការចែករំលែកវីដេអូនៃការធ្វើម្ហូបរបស់ Ilirian នៅលើបណ្ដាញសង្គម TikTok ដោយទទួលបានអ្នកចុចមើលរាប់លានដងឯណោះ។ក្មេងប្រុស Ilirian បានចាប់ផ្ដើមដំបូងៗដោយការធ្វើអាហារងាយៗដូចជា នំខេកជាដើម ប៉ុន្ដែពេលនេះ គេអាចធ្វើនំ និងម្ហូបបានច្រើនមុខទៀត ហើយថែមទាំងអាចជួយម្ដាយធ្វើសាច់មាន់អាំងបានផងដែរ។ទន្ទឹមនឹងនេះ អ្នកស្រី Dorentina បាននិយាយថា កូនរបស់អ្នកស្រីអាចធ្វើការក្នុងផ្ទះបាយបានច្រើន ប្រសិនបើផ្ដល់ឱកាសឲ្យគេ ប៉ុន្ដែដោយសារគិតលើសុវត្ថិភាពជាចម្បង ដូច្នេះអ្នកស្រីបានដាក់កូនប្រុសឲ្យនៅឆ្ងាយពីកូនកាំបិត ហើយបង្រៀនឲ្យគេរៀនប្រើម៉ាស៊ីនចិតបន្លែជំនួសវិញ ដើម្បីចៀសវាងមានបញ្ហាណាមួយកើតឡើង ជាយថាហេតុ៕ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
សកម្មភាពធ្វើម្ហូបអាហាររបស់Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian