តាអាយុ១១២​ឆ្នាំ រៀបការជាមួយស្រីក្មេង១៧ឆ្នាំ ក្លាយជាគូស្វាមីភរិយា មានអាយុខុសគ្នាឆ្ងាយជាងគេលើពិភពលោក

បរទេស៖ ប្រិយមិត្តអ្នកអាន ប្រហែលជាធ្លាប់លឺ ក៏ដូចជាបានដឹង ពីពិធីមង្គលការ រវាងកូនក្រមុំ និងកូនកំលោះមានអាយុខុសគ្នាច្រើនជាង ១០ ទៅ​ ៣០ ឆ្នាំ ឬក៏ច្រើនជាងនេះជាដើម។ ដូច្នេះតើអ្នកធ្លាប់លឺរឿងរ៉ាវរបស់កូនក្រមុំ និងកូនកំលោះមានអាយុខុសគ្នាជិត ១០០ ឆ្នាំដែរឬទេ? ហើយនេះជារឿងពិត មិនប្រឌិត ដែលបានកើតឡើងនៅក្នុងប្រទេសសូម៉ាលី។ជាក់ស្តែង នៅចុងខែតុលាឆ្នាំ ២០១៤ ពិធីមង្គលការមួយរវាងលោកតា Ahmed Muhamed Dore និងក្មេងស្រីវ័យក្មេង Safia Abdullah ដែលបានធ្វើឡើងនៅទីក្រុង Guriceel ក្នុងតំបន់ Galguduud ភាគកណ្តាលប្រទេសសូម៉ាលី។ អ្វីដែលពិសេសបំផុតសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះគឺកូនកំលោះលោកតា Ahmed មានអាយុ ១១២ ឆ្នាំរីឯកូនក្រមុំ Safia ទើបតែមានអាយុត្រឹមតែ ១៧ ឆ្នាំតែប៉ុណ្ណោះ។លើសពីនេះលោកតា Ahmed ត្រូវបានគេឲ្យដឹងថាកូនកំលោះមានវ័យចំណាស់ជាងគេលើលោករូបនេះ ធ្លាប់មានប្រពន្ធដល់ទៅ ៥ នាក់ ហើយមានកូនរហូតទៅដល់ ១៨ នាក់រួចមកហើយ។ តួយ៉ាងក្មេងស្រី Safia រូបនេះ គឺជាប្រពន្ធទី ៦ ស្របច្បាប់របស់លោកតា Ahmed។ យ៉ាងណាមិញ នៅក្នុងប្រទេសសូម៉ាលី គេត្រូវបានអនុវត្តយ៉ាងទូលំទូលាយនិងត្រូវបានអនុញ្ញាតដោយច្បាប់ អាចមានប្រពន្ធ ឬប្តីច្រើនមិនកំណត់ ហើយដូច្នេះ វាមិនមែនជារឿងចម្លែកទេសម្រាប់បុរសអាយុ ១១២ ឆ្នាំម្នាក់នៅតែរៀបការជាមួយប្រពន្ធផ្សេងទៀតហើយមិនមានអ្វីខុសប្រក្រតី ហើយមិនខុសច្បាប់ផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
លោកតាAhmed និងនាងSafia