មក​​ទស្សនា​​​គម្រោង​​​សង់​​ស្ពាន​​​បៃតង​​ដ៏ទាក់ភ្នែក ដែលស្ថិត​​ក្នុង​ប្រទេស​​​បារាំង​

  • ព្រហស្បតិ៍ ០៤ មីនា, ២០២១ ១៥:៤៩
បារាំង៖ ស្ថាបត្យករដែលមានឈ្មោះថា វីនសិនកាល់ឡូតូមានគម្រោងកែប្រែទីក្រុងប៉ារីស​ពីទីក្រុងនៃពន្លឺទៅ​ជាទី​ក្រុង​បៃតង​ដែលលោកតែងតែគិតជាយូរណាស់មកហើយ គម្រោងចុងក្រោយបំផុតរបស់ក្រុមហ៊ុនរបស់គាត់នេះ​គឺជា​កន្លែង​ដែលពោរពេញទៅដោយផ្លូវបៃតង។ ដែលមានឈ្មោះថា Green Line ជាស្ពានដែលមានដើមឈើ ការរចនារួមរបស់​វា​ទាក់ទាញការបំផុសគំនិតពីគ្រោងឆ្អឹងរបស់ត្រីមួយ និងផ្ទៃខាងលើរបស់វានឹងលាតសន្ធឹងប្រវែង ២២០ ម៉ែត (៧២១ ហ្វីត) ខណៈពេលដែលផតថលខាងក្រោមមានប្រវែង ១៦០ ម៉ែត្រ (៥២៤ ហ្វីត)។ក៏ដូចជាផ្លូវថ្មើរជើងលើស្ពាននេះមានសួនច្បារនិងសួនបន្លែចំនួន ៣.៥០០ ម៉ែតការ៉េ (ប្រហែល ៣៧.៥០០ហ្វីត​ការ៉េ) រួមទាំងមានសួនច្បារទំហំជាង ៨.៥០០ ម៉ែត្រការ៉េ (៩១.៥០០ ហ្វីតការ៉េ) នៅតាមមាត់ទន្លេក្បែរនោះ។ នេះ​បើយោងតាមលោក Callebautខ្សែបៃតងនឹងបង្កើតផលិតផលបានបហ្រមាណជា ៨៧.៥០០ គីឡូក្រាម (៩៦ តោន​) ក្នុងមួយឆ្នាំក្នុងដូចជាប្រទាលកន្ទុយក្រពើសណ្តែកខៀវជាដើម។ សម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យកូនកាត់អាចផលិតបានទាំងថាមពល និងទឹកក្តៅហើយដំណើរការ​ជាមួយទួរប៊ីន​ខ្យល់​ចំ​នួន ៥៦ ដែលជាប្រព័ន្ធជីវឧស្ម័នមួយចំនួន និងថាមពលដែលនៅសេសសល់នឹងត្រូវបញ្ជូនទៅអគារក្បែរៗ នោះផងដែរ៕