ខ្លាំងមែន! ស្រ្ដី ២នាក់ បំបែកកំណត់ត្រាពិភពលោក ដោយទាញយន្ដហោះមួយគ្រឿង ប្រើពេលលឿនជាងគេបំផុត

  • ព្រហស្បតិ៍ ០៤ មីនា, ២០២១ ១៥:៣៤
វ៉ែល៖ ស្រ្ដីជនជាតិវ៉ែល ២នាក់ ដែលត្រូវជាគូស្នេហ៍នឹងគ្នា បានបំបែកកំណត់ត្រាពិភពលោក ទាញយន្តហោះ Airbus A៣២០ មួយគ្រឿង ដោយប្រើរយៈពេលលឿនបំផុត ក្នុងរយៈចម្ងាយ ២០ម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន UPI។ក្នុងនោះ អ្នកស្រី Sue Thomas-Franklin អាយុ ៥២ឆ្នាំ និងអ្នកស្រី Sam Taylor អាយុ ៤២ឆ្នាំ ដែលជាសមាជិកក្លិប GymVision នៅក្នុងទីក្រុង Pontprennau ប្រទេសវ៉ែល បានទាញយន្ដហោះខាងលើ ត្រឹមរយៈពេលតែ ៣៧.៦៣វិនាទីប៉ុណ្ណោះ ក្នុងរយៈចម្ងាយ ២០ម៉ែត្រ​ នៅឯទីក្រុង Barry កាលពីថ្ងៃអាទិត្យកន្លងទៅ។យ៉ាងណាមិញ កាលពីឆ្នាំ ២០១៩ ​អ្នក​ទាំងពីរក៏ធ្លាប់គិតចង់ចូលខ្លួនមកបំបែកកំណត់ត្រាពិភពលោកផងដែរ ប៉ុន្ដែដោយសារ​មមាញឹកខ្លាំងពេក ទើប​មិនអាចធ្វើទៅបាន។​គួរជម្រាបដែរថា មុនបំបែកកំណត់ត្រាខាងលើ អ្នកទាំង ២ក៏ធ្លាប់មានស្នាដៃ និងទទួលបានពានរង្វាន់ជាច្រើនផងដែរ ទាក់ទងនឹងការប្រកួតប្រជែងបញ្ចេញកម្លាំងដូចជា ការប្រកួតលើកទម្ងន់ជាដើម៕
លោកស្រីSue Thomas-Franklin និង លោកស្រីSam Taylor
លោកស្រី Sue Thomas-Franklin និង លោកស្រី Sam Taylor ព្រមទាំងកូនប្រុស
លោកស្រី Sue Thomas-Franklin និង លោកស្រី Sam Taylor
លិខិតបំបែកកំណត់ត្រាពិភពលោក