បេក្ខនារីបវរកញ្ញា Miss Grand ចំនួនពីររូបមានវិជ្ជមាន កូវីដ១៩

បរទេស៖ នៅរសៀលថ្ងៃទី ៤ ខែមីនា អ្នករៀបចំកម្មវិធីប្រកួត Miss Grand International (បវរកញ្ញាអន្តរជាតិសន្តិភាព) បានប្រកាសនៅលើគេហទំព័រផ្លូវការថា បេក្ខជនពីររូបទទួលបានលទ្ធផលវិជ្ជមាន កូវីដ១៩ គឺ បវរកញ្ញា នីហ្សេរីយ៉ា និង បវរកញ្ញា កេនយ៉ា។ យ៉ាងណាមិញ បន្ទាប់ពីមានរឿងនេះ បានកើតឡើង អ្នកទទួលបន្ទុករៀបចំកម្មវិធី Miss Grand បានគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលហើយ បាននាំបេក្ខនារីទាំងពីរនាក់ទៅកាន់មន្ទីរពេទ្យ Piyavej ដើម្បីទទួលការព្យាបាលបន្ត។យ៉ាងណាមិញ សម្រស់ចំនួន ៦៣ មកពីទូទាំងពិភពលោកបានមកដល់ទីក្រុងបាងកកប្រទេសថៃ ដើម្បីចូលរួមប្រកួតប្រជែង Miss Grand International នៅដើមខែមីនា។ បេក្ខនារីទាំងអស់ក៏ត្រូវបាន ដាក់ដាច់ឆ្ងាយនៅក្នុងបន្ទប់សណ្ឋាគារក្នុងរយៈពេល ១៤ ថ្ងៃធ្វើចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាយ៉ាងណាមិញ ក្រោយពី បវរកញ្ញានីហ្សេរីយ៉ា និងកេនយ៉ា បានរកឃើញវិជ្ជមានកូវីដ១៩ រួចហើយនោះ នោះបេក្ខនារីមកពីប្រទេសផ្សេងៗគ្នាក៏ដូចជាទស្សនិកជនអន្តរជាតិ ក៏បានផ្ញើរពាក្យលើកទឹកចិត្ត និងបួងសួងដើម្បីឲ្យអ្នកទាំងពីរឆាប់ជាសះស្បើយផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖ 
បវរកញ្ញា កេនយ៉ា
បវរកញ្ញានីហ្សេរីយ៉ា
បវរកញ្ញា នីហ្សេរីយ៉ា និង បវរកញ្ញា កេនយ៉ា