Grealish ត្រូវបានអតីតកីឡាកររបស់ Man UTD ម្នាក់ជំរុញឲ្យចាកចេញពី Aston ទៅចូលរួមជាមួយក្លិបគីឡូធ្ងន់នៅ PL

  • ព្រហស្បតិ៍ ០៤ មីនា, ២០២១ ១៦:២៩
អឺរ៉ុប៖ វីរបុរសក្លិបបិសាចក្រហម Manchester United លោក Paul Scholes បានជំរុញឲ្យ ខ្សែបម្រើ Jack Grealish ចាកចេញពីក្លិប Aston Villa ដើម្បីបង្ហាញថាសមត្ថភាពរបស់គេគឺស្ថិតនៅកម្រិតខ្ពស់។
លោកPaul Scholes
Grealish ជាខ្សែបម្រើកំពុងឡើងកូដម្នាក់ នៅក្របខណ្ឌ Premier League រដូវកាលនេះ ដោយរូបគេថែមទាំងត្រូវបានលោក Gareth Southgate កោះហៅឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេសឈុតធំទៀតផង។ជាមួយគ្នា Scholes ដែលជាអតីតខ្សែបម្រើលំដាប់ A ម្នាក់នៅលីគអង់គ្លេស យល់ឃើញថា សមត្ថភាពរបស់ Grealish មិនស័ក្ដិសមនឹងលេងឲ្យ Aston villa នោះទេ ពោលរូបគេ អាចនឹងមានអនាគតកាន់តែល្អ បើចូលរួមជាមួយក្រុមធំៗ ខណៈក្លិបគីឡូធ្ងន់ដូចជា Manchester United និង Manchester City សុទ្
លោក Scholes បានលើកឡើងប្រាប់ Optus Sports ថា៖
លោកPaul Scholes
គួរបញ្ជាក់ដែរថា Grealish ទើបទទួលបានកុងត្រាថ្មីរយៈពេល៥ឆ្នាំ ពីក្លិបកាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ ដោយក្នុងកិច្ចសន្យានោះ គេទទួលបាន១៤ម៉ឺនផោន ក្នុងសប្ដាហ៍ (ឬប្រមាណ ១៩លានដុល្លារ)៕