អាមេរិក​​​​ព្រមាន​​ ក្រោយ​​មូលដ្ឋាន​​ទ័ព​​​អាកាស​​​របស់​​ខ្លួន​​ត្រូវ​​​បាន​​វាយ​ប្រហារ​​ដោយ​​គ្រាប់​​រ៉ុក្កែត​​នៅ​​ភាគ​ខាង​លិច​​អ៊ី​រ៉ា​ក់​

  • សុក្រ ០៥ មីនា, ២០២១ ១៦:០៥
​អាមេរិក​៖​ សហរដ្ឋអាមេរិកព្រមាននឹងឆ្លើយតបទៅវិញដោយយោធា ក្រោយទីតាំងមូលដ្ឋានទ័ព​អាកាស​អាមេរិក​ ​និង​កង​កម្លាំង​ចម្រុះ​​មួយ​នៅ​ភាគ​ខាងលិច​អ៊ី​រ៉ា​ក់ត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែត កាលពីថ្ងៃពុធកន្លងទៅ ​ដែល​នេះ​បាន​​​បង្កើន​​ការ​ព្រួយបារម្ភ​អំពី​ការ​ផ
​គ្រាប់​រ៉ុក្កែ​តបានធ្លាក់លើមូលដ្ឋាននេះយ៉ាងតិច១០គ្រាប់ ដោយបណ្ដាលឱ្យអ្នកម៉ៅការ​អាមេរិក​ម្នាក់​បាន​ស្លាប់ដោយ​សារ​គាំងបេះដូង​។​ មកទល់​ពេលនេះ​ ​នៅ​ពុំទាន់​មាន​ក្រុមសកម្ម​ប្រយុទ្ធ​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​ ​។​
​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ "ពួកយើង​កំពុងតែ​តាមដានលើ​រឿងនេះ ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែ​ត​នោះ​ទេ។ ពួក​យើង​កំពុង​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ទទួលខុស​ត្រូវ​​"​​​៕