នាយករដ្ឋមន្ត្រី​ចិន​​៖ ចិន​​ប្រឆាំង​​ដាច់​​ខាត​​​នូវ​​សកម្មភាព​​ ដែល​ចង់​​​ទាមទារ​​ឯក​រាជ្យ​​ឱ្យ​កោះ​​តៃ​វ៉ាន់​

  • សុក្រ ០៥ មីនា, ២០២១ ១៦:៤០
​ចិន​៖​ ​លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​​ ​បានអះអាង​ថា​ ចិន​នឹង​ប្រឆាំង​ដាច់ខាត​នូវ​សកម្មភាព​របស់​ក្រុម​បំបែក​ខ្លួន​ណាមួយ​ ​ដែល​ចង់​ទាមទារ​ឯករាជ្យ​ឱ្យកោះ​តៃ​វ៉ាន់​។ ស្របនឹងការលើកឡើងបែបនេះ លោកបានបញ្ជាក់បន្ថែម​ទៀត​ថា ​ទីក្រុង​ប៉េកាំង​ក៏​នៅ
​លោកLi Keqiang
លោក Li Keqiang បាន​រំលឹកនៅក្នុងពិធីបើក​សមាជ​ប្រចាំ​ឆ្នាំ​នៃ​សភា​ប្រជាជន​ចិន​​ផងដែរ អំពី​ការ​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ ​«​គោល​នយោបាយ​ចិន​តែមួយ​»។​ គោលនយោបាយនេះបានបញ្ជាក់យ៉ាងច្បាស់​ថា​ ​កោះ​តៃ​វ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​។​
មេដឹកនាំចិនXi Jinping និងមេដឹកនាំតៃវ៉ាន់Tsai Ing-wen
រូបតំណាង
​នៅចំពោះមុខ​ក្រុម​ប្រតិភូ​ប្រមាណ​ ៣​ពាន់​រូប​នៅ​ឯ​សាល​វិមាន​ប្រជាជន​ក្នុង​រដ្ឋធានី​ ​ប៉េកាំង​ ​លោកនាយករដ្ឋមន្ត្រីរូប​នេះ​​ក៏បាន​លើកឡើង​ផង​ដែរ​ ​អំពី​ការប្រុងប្រយ័ត្ន​ក្នុង​ក​ម្រិ​ត​ខ្ពស់​របស់​ចិន​ ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​បំបែក​ខ្លួន​ ​ដែល​កំពុង​មាន​​ចេត