នៅចាំរឿងកាលពី១៥ឆ្នាំមុន«ក្រមុំឡិកឡក់ កម្លោះទុយមុយ» ពេលនេះ ធ្លាយដំណឹងផលិតសាថ្មី

កូរ៉េខាងត្បូង៖​ ជឿជាក់ថាប្រិយមិត្ត ពិតជាជ្រាបច្បាស់​ នៃកំពូលខ្សែភាគយន្ត​កូរ៉េទទួលបានការគាំទ្រដែលបានចាក់ផ្សាយ ក្នុងកំឡុងពេល ២០០៧-២០០៨ នៅលើប៉ុស្តិ៍ទូរទស្សនិ៍លេខ ៥ ដែលមានចំណងជើងថា «ក្រមុំឡិកឡក់ កម្លោះទុយមុយ» ឬ «Princess Hours»Jaedam Media បានចាប់ដៃគូជាមួយក្រុម Eight ដើម្បីចាប់ផ្តើមធ្វើការផលិតសាជាថ្មី នៃរឿងភាគខ្នាតធំមួយនេះ។ យ៉ាងណាមិញ អ្នកនិយមលេងអ៉ីនធឺណែត ក៏ដូចជាប្រិយមិត្តនៃរឿងភាគ ពិតជាសប្បាយចិត្ត ព្រោះត្រូវបានគេឲ្យដឹង ថា ពួកគេបានទាមទារអោយថតរឿងមួយនេះ​ សាជាថ្មីយូរមកហើយ នេះហាក់បីដូចជាសុបិន្តរបស់ពួកគេបានយក្លាយជាការដូច្នេះដែរ។គួររំលឹកផងដែរថា រឿងរ៉ាវបានចាប់ផ្តើមនៅពេលដែលក្មេងស្រីវិទ្យាល័យធម្មតាម្នាក់ត្រូវបានបញ្ជូនទៅព្រះបរមរាជវាំងតាមកិច្ចសន្យារៀបអភិសេធជាមួយព្រះអង្គម្ចាស់។ ខ្សែភាពយន្តភាគយន្តមួយនេះ បានតួសម្តែងដោយ Yoon Eun Hye Joo Ji Hoon Song Ji Hyo និង Kim Jung Hoសូមទស្សនារូបភាពខាងក្រោម៖ 
ឈុតក្នុងសាច់រឿង
ឈុតក្នុងសាច់រឿង
ឈុតក្នុងសាច់រឿង
Princess Hours