មើលទៅរំភើបណាស់ កាន់តែជិតបានឃើញមុខកូនដំបូង Sririta និងស្វាមី តុបតែងបន្ទប់ហើយស្រេច (មានវីដេអូ)

ថៃ៖ ពិតណាស់ បន្ទាប់ពីបានរៀបការជាមួយនឹងស្វាមី ត្រកូលអភិជន Korn Narongdej រួចមក ពេលនេះ តារាសម្តែងស្រី Rita Sririta បានទទួលចំណងដៃកូនប្រុសម្នាក់ក្នុងផ្ទៃថែមទៀតផង។ ស្របជាមួយគ្នានេះ នៅសល់ពេលមិនយូរទៀតទេ ពួកគេទាំងពីរនឹងអាចឃើញមុខកូនប្រុសដំបូងរបស់ខ្លួនបានហើយ មិនតែប៉ុណ្ណោះ ខណៈពេលដ៏សំខាន់នេះ តារាស្រី Sririta និងស្វាមី បានបើកបង្ហាញ ពីការរៀបចំតុបតែងបន្ទប់យ៉ាងធំទូលាយមួយ ដែលពោរពេញដោយ សម្ភារកូនសម្រាប់ទារកយ៉ាងច្រើនផងដែរ។ លើសពីនេះទៅទៀត ពួកគេក៏បានប្រាប់ឲ្យដឹងផងដែរថា បន្ទប់នេះនៅមិនទាន់មាននរណាម្នាក់បានឃើញនៅឡើយទេ ព្រោះពួកគេទើបនឹងរៀបចំតុបតែងរួចរាល់។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺ រាល់សម្ភារមិនថា​ រទេះរុញ គ្រែទារក កៅអីបំបៅកូន និយាយរួមគឺ រាល់របស់របរដែល តំឡើងរួចរាល់នេះ សុទ្ធតែជា ឧបករណ៍ដែលល្បីមិនធម្មតាទេ ព្រោះ វាអាចធានាដល់សុវត្ថិភាពរបស់ទារក និងអ្នកម៉ាក់ថែមទៀតផង ម្យ៉ាងវិញទៀត បន្ទាប់នេះ ត្រូវបានតុបតែងក្នុងពបើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូ និងរូបភាពខាងក្រោម ៖
តារាស្រី Sririta និងស្វាមី
តារាស្រី Sririta និងស្វាមី
តារាស្រី Sririta និងស្វាមី
តារាស្រី Sririta និងស្វាមី
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់