​រូប​មន្ត​ម៉ាស​​​ផ្លែឈើ​៤មុខ​ កម្ចាត់​មុន​ ​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ក្មេង​ជាង​វ័យ!

ជំនួស​ឲ្យ​ការ​ចំណាយ​ប្រាក់​ច្រើន​​ទៅ​លើ​ផលិតផល​ថែ​រក្សា​សម្រស់​​ថ្លៃ​ៗ ស្រីៗ​យើង​អាច​ងាក​មក​សាកល្បង​​រូបមន្ត​ធម្មជាតិ​​ទាំង​នេះ​ ដើម្បី​​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ និង​ក្មេង​ជាង​វ័យ​ម្ដង​ទៀត។​ ពិត​ណាស់​ គ្រឿង​ផ្សំ​ធម្មជាតិ​​មិន​ត្រឹម​តែ​ងាយ​ស្រួល​រក​ប៉ុណ្

១. ម៉ាស​​ផ្លែ​ប័រ​ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​

​​​​​​​ផ្លែ​ប័រ​ស្រស់​អាច​ជួយ​សង្គ្រោះ​ស្បែក​របស់​យើង​ពី​​បញ្ហា​ស្បែក​​របក​ និង​ស្ងួត​​​រយៈពេល​យូរ​​ឆ្នាំ​បាន​យ៉ាង​​ពូកែ​ស័ក្ដិសិទ្ធិ។​ ពិត​ណាស់​ ផ្លែ​ប័រ​សម្បូរ​ទៅ​ដោយ​ប្រេង​ធម្មជាតិ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុ​រ៉ែ​ ដែល​អាច​​ជ្រាប​ចូល​ទៅរបៀប​ធ្វើ​​៖ ចូរ​កិន​ផ្លែ​ប័រ​ចំនួន​១​ផ្លែ​ ដោយ​ឆ្កៀល​យក​គ្រាប់​ចេញ​។​ បន្ទាប់​មក​ លាយ​ជាមួយ​នឹង​​ទឹក​ឃ្មុំ​ និង​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាបព្រា​​កាហ្វេ​ រួច​កូរ​វា​ឲ្យ​សព្វ​ល្អ​ និង​យក​មក​​លាប​លើ​ផ្ទៃ​មុខ​ ទុក​ចោល​រយៈពេល​១៥​នាទី។​ ចុង​ក្រោយ

២. ម៉ាស​ផ្លែ​ក្រូច​កម្ចាត់​មុន​ក្បាល​ខ្មៅ​

ផ្លែ​ក្រូច​មាន​ផ្ទុក​សារធាតុ​រំញោច​ ដែល​ជួយ​បណ្ដឹង​ ក៏​ដូចជា​សម្អាត​ស្បែក​បាន​​យ៉ាង​អស្ចារ្យ​។​ លើស​ពី​នេះ​ វា​ក៏ អាច​កាត់បន្ថយ​ជាតិ​ពណ៌​ ស្លាកស្នាម​ និង​ស្នាម​មុខ​ផង​ដែរ​។​ ជា​ពិសេស​ ម៉ាស​ទឹក​​ក្រូច​ អាច​ជួយ​កម្ចាត់​បញ្ហា​មុន​ក្បាល​ខ្មៅ​ ដែល​​កកើត​ឡ​​របៀប​ធ្វើ​​៖ លាយ​ទឹក​ក្រូច​ចំនួន​២​ស្លាបព្រា​ និង​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាប​ព្រា​កាហ្វេ​ ដោយ​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​បរិវេណ​ក​រយៈពេល​២០​នាទី​ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​​​ត្រជាក់​​​​។​

៣. ផ្លែ​ឃីវី​​ជួយ​​ឲ្យ​​ស្បែក​ក្មេង​ជាង​វ័យ​

​​​ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​ឃីវី​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ វីតាមីន​C និង​វីតាមីន​E។​ ខណៈ​ពេល​ដែល​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជួយ​បន្សាប​លំហូរ​រ៉ាឌីកាល់​សេរី​ ពពួក​វីតាមីន​ទាំង​នេះ​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​​ក្មេង​ជាង​វ័យ​របៀប​ធ្វើ​​៖ យក​សាច់​ ឬ​ទឹក​ឃីវី​ ដោយ​លាយ​ជាមួយ​នឹង​ប្រេង​អូលីវ​ចំនួន​២​ទៅ​៣​ស្លាបព្រា​កាហ្វេ​​។​ បន្ទាប់​មក​លាប​​ម៉ាស​ឃីវី​​ និង​ធ្វើការ​ម៉ាស្សា​នៅ​លើ​ផ្ទៃ​មុខ​​​ជា​រាង​រង្វង់​ចុះ​ឡើង រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​​។

៤. ពពួក​ផ្លែ​ប៊ឺរី​ជួយ​​កម្ចាត់​បញ្ហា​មុន​

សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​មាន​នៅ​ក្នុង​ពពួក​​ផ្លែ​ប៊ឺរី​ ដូចជា​ស្រ្តូប៊ឺរី​ ឈឺរី​ ប្លូប៊ឺរី ជាដើម​មាន​គុណប្រយោជន៍​ជួយ​កម្ចាត់​ជាតិ​ពុល​ និង​ភាព​កខ្វក់​ចេញ​ពី​ស្បែក​ខ្លាញ់​។​ ជាង​នេះ​ទៅ​ទៀត​ ពពួក​ផ្លែឈើ​ទាំង​នេះ​​អាច​​ជួយ​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ថ្ល​​របៀប​ធ្វើ​​៖ យើង​អាច​កាត់​វា​ រួច​ត្រដុស​ថ្នម​ៗ​នៅ​លើ​​ផ្ទៃ​មុខ​ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា​​ ឬ​អាច​លាយ​ផ្លែ​ប៊ឺរី​ដែល​កិន​រួច​ជាមួយ​នឹង​ទឹក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​ ដោយ​លាប​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ល្អ​ រួច​លាង​ជម្រះ​ចេញ​។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេអត្ថបទផ្ដល់សិទ្ធិដោយ