អុញម៉េចចឹង! នៅខែមេសាខាងមុខ ក្រុម Bilbao នឹងលេងវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey ២ ដង

អេស្ប៉ាញ៖ ក្រុម Athletic Bilbao បានទម្លាក់ក្រុម Levante ចេញពីពាន Copa de Rey ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូច្នេះឥឡូវមានន័យថាក្រុម Athletic Bilbao និងលេងវគ្គផ្តាច់ព្រ័ត្រក្នុងពានមួយនេះ ២ ដងផ្សេងគ្នានៅខែមេសាខាងមុខ។
គួររម្លឹកដែរថា ក្លិប Bilbao បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន Copa de Rey នេះកាលពីរដូវកាលមុនផងដែរ ខណៈក្រុមមួយនេះត្រូវជួបជាមួយនឹងក្រុម Real Sociedad ប៉ុន្តែដោយសារតែការរីករាលដាលនៃវីរុសកូវីត ១៩ ទើបសម្រេចលើកមកប្រកួតនៅថ្ងៃទី ៣ ខែមេសា
ជារួមនៅរដូវកាលឆ្នាំ ២០២០-២០២១ នេះក្លិប Bilbao នឹងត្រូវតតាំងជាមួយក្រុមអ្នកមានបុណ្យ FC Barcelona នៅវគ្គផ្តាច់ព្រ័ត្រពាន Copa de Rey ម្តងទៀត នៅថ្ងៃទី ១៧ ខែមេសា នាទីក្រុង Seville ដដែល។
កាលពីជើងទី ១ ក្រុម Bilbao បញ្ចប់ការប្រកួតទៅបានត្រឹមលទ្ធផល ១-១ ប៉ុណ្ណោះជាមួយក្រុម Levante ប៉ុន្តែជើងទី ២ នៅទឹកដីរបស់ក្រុម Levante ក្រុម Bilbao បានយកឈ្នះក្នុងលទ្ធផលទាំងប្រផិប្រផើយ ២-១។ ដូច្នេះសរុបលទ្ធផលទាំងពីរជើងក្រុម Bilbao