អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានសម្លឹងឃើញខ្សែបម្រើ៣រូប អាចនឹងមកជំនួសកីឡាករ
Georginio Wijnaldum ដែលគ្រោងនឹងចាកចេញនារដូវក្ដៅខាងមុខនេះ។ខ្សែបម្រើសញ្ជាតិហូឡង់ មានដំណឹងលេចឮមកថា
គ្រោងនឹងចាកចេញពីទឹកដី Anfield នាដំណាច់រដូវកាលនេះ
បន្ទាប់ពីបរាជ័យរឿងចរចាកុងត្រាថ្មីជាមួយ Liverpool។ កីឡាករGeorginio Wijnaldumទន្ទឹមនឹងមានដំណឹងចង់ចាកចេញ Wijnaldum មានក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប ចាប់ចិត្តចង់បានរូបគេ រួមមានក្លិបអ្នកមានបុណ្យ
Barcelona, Inter Milan និង Paris
Saint-Germain ។ជាមួយគ្នានេះ បើយោងតាមកាសែត Goal
ក្លិប Liverpool ក៏បានសម្លឹងឃើញរួចស្រេចបេក្ខភាពដែល ត្រូវមកជំនួស Wijnaldum ក្នុងមានដូចជាកីឡាករ Florian Neuhaus, Houssem Aouar និង Yves Bissouma។គួរបញ្ជាក់ដែរថា Neuhaus ជាខ្សែបម្រើរបស់ក្លិប Borussia Monchengladbach ដោយរូបគេមានតម្លៃផ្ដាច់កុងត្រាចំនួន៣៥លានផោន (ឬប្រមាណ ៤៨លានដុល្លារ)
ខណៈរូបគេក៏ជាគោលដៅរបស់ក្លិប Manchester City, Bayern Munich, Juventus និង Borussia Dortmund។
កីឡាករFlorian Neuhausចំណែកឯ Aouar ជាខ្សែបម្រើលំដាប់ A របស់ក្លិប Lyon
។ កីឡាករសញ្ជាតិបារាំងរូបនេះ ប៊ិះនឹងផ្ទេរទៅក្លិបកាំភ្លើងធំ
Arsenal កាលពីរដូវក្ដៅឆ្នាំមុនហើយ តែក្រុមកាំភ្លើងធំបានប្រែចិត្តផ្ទេរយកកីឡាករ
Thomas Partey ពីក្លិប Atletico Madrid ជំនួសវិញ។កីឡាករ Houssem Aouarរីឯ Bissouma ជាកីឡាករដែលមានបទពិសោធន៍នៅក្របខណ្ឌ Premier League ស្រាប់ តួយ៉ាងបច្ចុប្បន្នគេជាខ្សែបម្រើរបស់ក្លិប Brighton ដោយជម្រើសជាតិម៉ាលី វ័យ២៤ឆ្នាំរូបនេះ ក៏ជាចំណាប់អារម្មណ៍របស់ Arsenal និង Real Madrid ផងដែរ៕កីឡាករ Yves Bissoumaប្រភព៖ AF