មនុស្សម្នាផ្អើលឆោឡោ បាតុភូតពពកក្រហមឆេះមួយដុំ យ៉ាងអាថ៌កំបាំង តែត្រូវណាសាចេញមុខបកស្រាយទាន់ពេល

អាមេរិក៖ អង្គការណាសាបានចេញមុខបកស្រាយបាតុភូតអាថ៌កំបាំង ដែលពពកពណ៌ក្រហមឆេះមួយដុំ បានហោះអណ្ដែតនៅតំបន់ East Coast កាលពីថ្ងៃពុធ។ រឿងរ៉ាវដ៏ចម្លែកមួយនេះបានធ្វើឲ្យមនុស្សមួយចំនួនហ៊ានសន្និដ្ឋានថា វាអាចទាក់ទងនឹងថាសហោះមនុស្សភពក្រៅ ប៉ុន្តែណាសាបាននិយាយថា បាតុភូតរ ណាសាក៏បង្ហោះរូបភាពនៅលើបណ្ដាញសង្គម Twitter បង្ហាញពីរូបពពកពីរផ្សេងគ្នា ដែលបង្កើតឡើងដោយរ៉ុក្កែត ដោយមួយមានរូបរាងក្រហមប៉ោង និងមួយទៀតមានរាងសាចវែង។ ពពករាងប៉ោងត្រូវបានគេហៅថា ពពកក្រហមនិងជាពពកស្ករសំឡី នៅលើបណ្ដាញសង្គម ដែលត្រូវបានគេចែកចាយបន្តជាច្រើនកាលពីយប់ថ្ងៃពុធ។