យល់ស្របអត់? Ashley Cole ថាម្នាក់នេះជាកីឡាករល្អបំផុតរបស់ Chelsea

អង់គ្លេស៖ លោក Ashley Cole បានបង្ហើបថាលោកជាអ្នកគាំទ្រម្នាក់របស់ខ្សែបម្រើ Mason Mount នៃក្លិបតោខៀវ Chelsea និងជឿជាក់ថារូបគេនឹងអាចក្លាយជាកីឡាករល្អផ្ដាច់គេនៅ Chelsea នាថ្ងៃអនាគត។
ខ្សែបម្រើMason Mount
កាលពីម្សិលមិញ Mount រកបាន១គ្រាប់នៅនាទីទី៤២ជួយឲ្យក្លិប Chelsea យកឈ្នះ ហង្សក្រហម Liverpool ក្នុងដី ហើយជ័យជម្នះនេះធ្វើឲ្យ Chelsea ឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ។
ខ្សែបម្រើMason Mount
Mason Mount មើលទៅជាកីឡាករសំណព្វចិត្តគ្រប់គ្រូបង្វឹកគ្រប់គ្នារបស់ Chelsea ព្រោះតែគេបានបង្ហាញទម្រង់លេងល្អមិនផ្លាស់ប្ដូរខណៈដែលលោកគ្រូ Thomas Tuchel សរសើរគេមិនដាច់ពីមាត់ព្រោះអ្វីដែលពិសេសគឺ Mount ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Chelsea ផ្ទាល់ ម
ខ្សែបម្រើ Mason Mount និងលោកគ្រូបង្វឹក Thomas Tuchel
ដោយសារមើលឃើញពីភាពពូកែរបស់គេ លោក Ashley Cole បានកោតសរសើរកីឡាករវ័យ២២ឆ្នាំនេះថា គេពិតជាកីឡាករដ៏ល្អម្នាក់ហើយរដូវកាលក្រោយនេះ គេប្រាកដជាក្លាយជាប្រធានក្រុមរបស់ក្លិបទៀតផង។
ខ្សែបម្រើ Mason Mount
លោកបានថ្លែងប្រាប់ Sky Sports ថា៖
លោក Ashley Cole
គួររម្លឹកផងដែរថា ខ្សែបម្រើ Mason Mount ចូលលេងឲ្យក្រុមឈុតធំរបស់ Chelsea នៅឆ្នាំ២០១៧ ដោយធ្លាប់លេងខ្ចីជើងនៅក្លិប Vitesse និង Derby County ៕
ខ្សែបម្រើMason Mount កាលលេងនៅ Derby County