អាល្លឺម៉ង់៖ ខ្សែបម្រើវ័យក្មេង
Jamal Musiala ដែលទើបតែឈានចូលវ័យ១៨ឆ្នាំបានចុះកុងត្រាថ្មីជាមួយក្លិប Bayern Munich ក្នុងរយៈពេល៥ឆ្នាំដែលកុងត្រាថ្មីនេះនឹងមានសុពុលភាពរហូតដល់ឆ្នាំ២០២៦ឯណោះ។
ខ្សែបម្រើ Jamal Musialaបើទោះបីជាគេមានវ័យក្មេងក៏ដោយក៏នៅរដូវកាលនេះ កីឡាករសញ្ជាតិអង់គ្លេសកាត់អាល្លឺម៉ង់រូបនេះបានចូលលេងឲ្យក្លិបចំនួន១៨ប្រកួតនិងរកបាន៤គ្រាប់ផងដែរ។
ខ្សែបម្រើ Jamal MusialaMusiala បានថ្លែងតាមរយៈវេបសាយផ្លូវការរបស់ Bayern Munich ថា៖
ខ្សែបម្រើ Jamal MusialaJamal Musiala កើតនៅទីក្រុង Stuttgart និងបានចំណាយពេល៨ឆ្នាំលេងបាល់នៅក្រុមយុវជនរបស់ Chelsea មុននឹងផ្ទេរមកលេងនៅ Bayern Munich ក្នុងឆ្នាំ២០១៩ និងបានចូលលេងជាមួយក្រុមឈុតធំនៅឆ្នាំមុនផងដែរ។
ខ្សែបម្រើ Jamal Musialaគេបានក្លាយជាកីឡាករ Bayern Munich វ័យក្មេងបំផុតដែលបានចូលលេងក្នុងក្របខណ្ឌ Bundesliga ដោយបានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០២០ និងរកបានគ្រាប់បាល់ដំបូងក្នុងជំនួប Bayern ទល់នឹងក្លិប Schalke ៕
ខ្សែបម្រើ Jamal Musiala ក្នុងជំនួបទល់នឹងក្លិប Schalke