ផ្ទុះការភ្ញាក់ផ្អើល ក្រោយសិស្សសរុបប្រមាណជាង៤៩នាក់ ដួលសន្លប់ភ្លាមៗ សង្ស័យជាករណី…

  • សៅរ៍ ០៦ មីនា, ២០២១ ១៥:១៣
ខេត្តសៀមរាប:  កាលពីព្រឹមមិញនេះ ពោលគឺនៅថ្ងៃទី៦ មីនា ឆ្នាំ២០២១នេះផ្ទាល់តែម្តង ករណីនៃការដួលសន្លប់ដ៏ភ្ញាក់ផ្អើលមួយបានកើតមានឡើងនៅក្នុង វិទ្យាល័យសំរោង ដែលមានទីតាំងស្ថិតនៅក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលករណីដួលសន្លប់នេះ បានកើត
មណ្ឌលសុខភាពសំរោង
យោងតាមការបញ្ជាក់របស់លោក អភិបាលស្រុកសូទ្រនិគម លោកបានធ្វើការគូសបញ្ជាក់បែបនេះថា យោងតាមរបាយការណ៍បឋម ដែលលោកទទួលបានពីសំណាក់លោកគ្រូម្នាក់ ដែលកំពុងតែបង្រៀននៅក្នុងវិទ្យាល័យ សំរោង ក្នុងស្រុកសូទ្រនិគមនោះ លោកបានប្រាប់ឲ្យដឹងថា ដើមហេតុដំបូងនេះករណីដួលសន្លប់ន
ក្រុមគ្រូពេទ្យជំនាញកំពុងពិនិត្យអាការ:
យ៉ាងណាមិញ បើតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញទៅលើក្រុមសិស្សនោះ ដោយបានធ្វើការវាស់កម្រិតជាតិស្ករ និងសម្ពាធឈាម ព្រមទាំងអុកស៊ីសែន ផងដែរនោះរកឃើញថា ពួកគេមិនមានបញ្ហាចោទអ្វីចំពោះសុខភាពទេ។ហេតុការណ៍ដ៏ចម្លែក និងភ្ញាក់ផ្អើលនេះ ត្រូវបានចាស់ព្រឹទ្ធា និងមាតាបិតា អាណាព្យាបាលសិស្សដែលបានដួលសន្លប់នោះជឿថា នេះជាហេតុការណ៍ដែលកើតចេញពីផ្លូវងងឹត ដោយសម្អាងថា ប្រហែលជាកូនៗរបស់ពួកគាត់បានជួបប្រទះអ្វីមួយដែលមិនឃើញជាក់ជាមិនខាន។
ឡានពេទ្យកំពុងដឹកសិស្សដែលសន្លប់
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកអភិបាលនៃគណ:អភិបាលស្រុក លោកបានធ្វើការណែនាំឲ្យមន្រ្តីសុខាភិបាលមេត្តាជួយស្រាវជ្រាវរកមូលហេតុឲ្យច្បាស់នៅពីក្រោយហេតុការណ៍នេះ៕