Man UTD នឹងត្រូវបង់លុយឲ្យ Sporting ចំនួន៤,២លានទៀត ប្រសិនបើ Bruno សម្រេចរឿងមួយនេះបាន

អឺរ៉ុប៖ ខ្សែបម្រើ Bruno Fernandes បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកែប្រែទម្រង់លេងរបស់ក្រុមបិសាចក្រហម Manchester United ឲ្យមានភាពប្រសើរឡើង ចាប់តាំងពីគេផ្ទេរពីក្លិប Sporting Lisbon មក។
ក្នុងរដូវកាលនេះ Bruno បានជាប់ឈ្មោះជាកីឡាករល្អប្រចាំខែ នៅ Premier League ចំនួន៤ខែមកហើយ ដែលធ្វើឲ្យេរូបគេ ក្លាយជាបេក្ខភាពមួយរូប មានភាគរយខ្ពស់ អាចឈានទៅរកការឈ្នះពានកីឡាករល្អប្រចាំឆ្នាំនៅលីគកំពូលអង់គ្លេស។
ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត The Times ប្រសិនបើ Bruno ឈ្នះពានកីឡាករល្អប្រចាំឆ្នាំនៅ Premier League មែន នោះ Man UTD នឹងត្រូវបង់លុយបន្ថែមទៅឲ្យក្លិប Sporting ចំនួន៤,២លានផោន (ឬប្រមាណ ៥,៨លានដុល្លារ)​ ព្រោះវាជាកិច្ចព្រមព្រៀងរបស់ក្លិបទាំងពីរ កាលចុះក
គួររម្លឹកដែរថា Bruno បានផ្លាស់មកចូលរួមជាមួយ Man UTD កាលពី ខែមករា ឆ្នាំ២០២០កន្លងទៅ ដោយគិតមកទល់ពេលនេះ ខ្សែបម្រើជម្រើសជាតិព័រទុយកាល់ បង្ហាញខ្លួនក្នុងក្រុមលោក Ole Gunnar Solskjaer បានចំនួន៦២ប្រកួត ស៊ុតបញ្ចូលទីបាន៣៤គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២១