ចេះម៉្លេះកូន! កូនស្រី ម៉ារីម៉ា ទើបតែ៥​ឆ្នាំ​សោះ ចេះធ្វើរឿងនេះជូនប៉ាៗទៅហើយ

ហ្វីលីពីន៖ អ្នកនិយមលេងអ៉ីនធឺណែតជាច្រើន បាននឹងកំពុងជក់ចិត្តនឹងពេលវេលាដ៏គួរឱ្យស្រឡាញ់ របស់តារាសម្តែងប្រុសហ្វីលីពីន Dingdong Dantes ជាមួយកូនស្រីរបស់លោក ជាមួយរូបភាពដែលតារាប្រុសនេះបានបង្ហោះ ។យោងទៅតាម រូបភាពចុងក្រោយរបស់តារាសម្តែងប្រុសរូបនេះ ដែលទើបតែចែករំលែកលើបណ្តាញសង្គមថ្មីៗនេះ ជាមួយកូនស្រីរបស់លោក ខណៈដែលជាកូនស្រីច្បង បានជួយឪពុករបស់នាងកោរពុកមាត់ និងពុកចង្ការ យ៉ាងប្រុងប្រយ័ត្ន។ ទោះបីទើបតែមានអាយុត្រឹម ៥ ឆ្នាំក៏ពិតមែន តែក្មេងស្រីតូចគួរឲ្យស្រលាញ់ម្នាក់នេះ ពូកែណាស់ ហើយចេះមើលថែឪពុករបស់នាងបានយ៉ាងល្អ ដែលបានកាន់ម៉ាស៊ីនកោរសក់យ៉ាងស្ទាត់ជំនាញ ជាមួយទឹកមុខយកចិត្តទុកដាក់ជាខ្លាំង នៅពេលជួយឪពុករបស់នាង បានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត ក្នុងរូបភាពបែបនលើសពីនេះទៅទៀតមនុស្សជាច្រើនបានកោតសរសើរ ដល់កូនស្រី Marian នៅពេលដែលនាងមានភាពប៉ិនប្រសប់ និងប្រុងប្រយ័ត្នខ្ពស់បែបនេះ។ មិនត្រឹមតែមានទឹកមុខស្រស់ស្អាត និងគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្មេងដែលចេះយល់អាសារអ្នកដទៃទៀតផង។ វាហាក់បីដូចជា គូស្វសូមទស្សនារូបភាពខាងក្រោម៖ 
កូនស្រីMarian
Marian និង កូនស្រី
Dingdong និង កូនស្រី