នៅក្មេងហើយលេងល្អទៀត! Man UTD គ្រោងនឹងឆក់យកតារាក្មេងខ្ចីម្នាក់របស់ Barcelona

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបបិសាចក្រហម Manchester United កំពុងរៀបចំដាក់សំណើទិញយក ខ្សែបម្រើវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ Barcelona គឺ Ilaix Moriba
ខ្សែបម្រើIlaix Moriba
Moriba ដែលជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ La Masia របស់ Barcelona ផ្ទាល់ត្រូវលោកគ្រូបង្វឹក Ronald Koeman អនុញ្ញាតឲ្យគេមកលេងជាមួយក្រុមឈុតធំហើយបន្ទាប់ពីឃើញថាខ្សែបម្រើវ័យ១៨ឆ្នាំម្នាក់នេះពិតជាលេងបានល្អ។
ខ្សែបម្រើ Ilaix Moriba
ក្រៅពីនោះដែរ Moriba ក៏ត្រូវបានគេដាក់រហស្សនាមថាជា "Pogba ទី២" ព្រោះមានកម្លាំងនិងចលនាស្រដៀងនឹងខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ទើបទាក់ទាញចំណាប់អារម្មណ៍ពី Manchester United ។
ខ្សែបម្រើ Ilaix Moriba
កាសែត Mundo Deportivo បានបង្ហើបថា Man UTD ពិតជាចង់បាន ខ្សែបម្រើសញ្ជាតិអេស្ប៉ាញម្នាក់នេះនិងត្រៀមកញ្ចប់ទឹកប្រាក់ក្នុងការស្នើទិញយករូបគេរួចជាស្រេច ប៉ុន្តែបញ្ហាគឺ ក្លិប RB Leipzig របស់អាល្លឺម៉ង់ ក៏ចង់បាន Ilaix Moriba ដែរ។
ខ្សែបម្រើ Ilaix Moriba
កុងត្រារបស់ Moriba ជាមួយនឹង Barcelona នឹងអស់សុពុលភាពនៅឆ្នាំក្រោយ ស្របពេលព័ត៌មានចចាមអារ៉ាមមួយបានឲ្យដឹងថា បើសិនក្លិបចង់លក់គេមែនគឺអាចនឹងដាក់តម្លៃខ្លួនគេប្រមាណ ៨៩លានផោន(ស្មើនឹងប្រមាណ១២៣លានដុល្លារ)ដែលភ្នាក់ងាររបស់ Moriba គឺលោក Jonathan Barnett ដែលជាភ្នា
ខ្សែបម្រើ Ilaix Moriba
គួរបញ្ជាក់ផងដែរថាខ្សែបម្រើ Ilaix Moriba ចូលរួមជាមួយBarcelona តាំងពីអាយុ៧ឆ្នាំដោយផ្ទេរពីក្លិប Espanyol ហើយក៏បានក្លាយជាកីឡាករនៅ La Masia ដោយគេក៏បានចូលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញក្រោម១៧និង១៨ឆ្នាំ ខណៈរដូវកាលមុនគេលេងឲ្យក្រុម Barcelona ឈុត B ។បើគិតតែនៅឈុតធំ Moriba ចូលលេងបាន៤ប្រកួតហើយដោយទទួលបានការសរសើរពីសំណាក់លោកគ្រូ Koeman មិនដាច់ពីមាត់៕
ខ្សែបម្រើ Ilaix Moriba និង Lionel Messi